​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple បានបញ្ជាក់​ស្ងាត់ៗ​ថា ការដាក់​ឱ្យ​ប្រើប្រាស់ iOS 15.4 របស់​ខ្លួន​នឹង​មក​ដល់​នៅ​សប្តាហ៍​ក្រោយ​។​

​ប្រព័ន្ធ​ប្រតិបត្តិការ iOS 15.4 ដែល​ត្រូវបាន​សាកល្បង​នៅក្នុង Beta ចាប់តាំងពី​ខែ​មករា នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ iPhone ដោះ​សោ​ស្មា​ត​ហ្វូន​របស់​ពួកគេ​ទាំង​កំពុង​ពាក់​ម៉ា​ស់បាន​។​

​វា​ក៏​រួមបញ្ចូល​នូវ Emoji​ថ្មី​ចំនួន ៣៧ ផងដែរ រួម​មាន​បុរស​មាន​ផ្ទៃពោះ សំបក​កង់​ម៉ូតូ ស្លា​យ បាល់​ឌី​ស្កូ បិសាច​កាន់ដំបង ផ្កា​ថ្ម ក្រ​លៀន និង​ថាមពល​ថ្ម​ចុះខ្សោយ​។​

​វា​ក៏​មាន​សំឡេង “​អព្យាក្រឹត​យេនឌ័រ​” ថ្មី​សម្រាប់​ជំនួយការ​ឆ្លាត​វៃ​របស់ខ្លួន Siri ហៅថា Quinn ដែល​ថត​ដោយ​សមាជិក​នៃ​សហគមន៍​ខ្ទើយ (LGBTQ+) ផងដែរ​។​

​ការបញ្ជាក់​របស់​ក្រុមហ៊ុន Apple បាន​ធ្វើឡើង​បន្ទាប់​ពី​ការបង្ហាញ​ផលិតផល​ថ្មី​កាលពី​ថ្ងៃ​អង្គារ រួម​ទាំង​ទូរស័ព្ទ​លំដាប់ “​ថវិកា​” របស់ខ្លួន iPhone SE ជំនាន់​ទី​បី ដែល​មាន​តម្លៃ​ចាប់ពី ៤២៩ ដុល្លារ​។​

​ការ​អាច​រក​បាន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 15.4 ត្រូវបាន​ប្រកាស​ស្ងាត់ៗ​ដោយ​ក្រុមហ៊ុន Apple នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​សម្រាប់​កំណែ​ពណ៌​បៃតង​ថ្មី​នៃ iPhone 13 ។​

​ទោះយ៉ាងណា ដើម្បី​ដោះ​សោ​ទាំង​ពាក់​ម៉ាស់​បាន​ទាល់តែ​មាន iPhone 12 ឡើងទៅ​៕

អ្នក​ដែល​មាន iPhone 12 ឡើង​ទៅ​អាច​ដោះ​សោ​ទាំង​ពាក់​ម៉ាស់​បាន​ចាប់​ពីសប្តាហ៍ក្រោយ​ទៅ