​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Sun)៖ អង់គ្លេស​គ្រោង​នឹង​បញ្ជូន​ឱ្យ​អ៊ុយ​ក្រែន​នូវ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​លឿន​បំផុត​ក្នុង​ពិភពលោក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​លោក បិ​ន វ៉ាល់​ឡេស (Ben Wallace)​បាន​ប្រាប់​សមាជិកសភា​កាលពី​យប់​ថ្ងៃ​ពុធ​ទី​៩​មីនា​ថា មី​ស៊ី​ល​លី​លើ​ស្មា​ល្បឿន​លឿន​ស្តា​ស្ត្រេក​( Starstreak)​នឹង​ត្រូវ​ប្រគល់​ឱ្យ​អ៊ុ​យក្រែន​​ដើម្បី​ជួយ​បាញ់​ទម្លាក់​យន្តហោះ​យោធា​រុស្ស៊ី​។​

​ដោយ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​បី​ដង មី​ស៊ី​ល​នីមួយៗ​បំបែកចេញ​ជា​បី​គ្រាប់​ទៀត​ដើម្បី​វាយកម្ទេច​ពាស​ដែក មុន​ពេល​ក្បាល​គ្រាប់​ធំ​ផ្ទុះឡើង​។​

​មី​ស៊ី​ល ដែល​ផលិត​នៅ​ទីក្រុង​បែ​ល​ហ្វាស់ (Belfast) នេះ​អាច​លី​លើ​ស្មា​ក៏បាន ឬ ភ្ជាប់​ទៅនឹង​យានយន្ត​ក៏បាន​។​

​លោក​វ៉ាល់​ឡេស​បាន​និយាយថា “​ប្រព័ន្ធ​អាវុធ​នេះ​នឹង​ស្ថិតនៅ​ក្នុង​និយមន័យ​នៃ​អាវុធ​ការពារ​ខ្លួន ប៉ុន្តែ​នឹង​អនុញ្ញាត​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែន​ការពារ​ផ្ទៃមេឃ​របស់​ពួកគេ​បាន​ប្រសើរ​ជាង​មុន​”​។​

​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា អាវុធ​ប្រឆាំង​រថក្រោះ NLAW ចំនួន ៣.៦១៥ ដើម​ត្រូវ​បាន​ផ្តល់ឱ្យ​អ៊ុយ​ក្រែន​រួចហើយ ហើយ​មី​ស៊ី​លបាញ់​រថក្រោះ Javelin មួយចំនួន​ក៏​នឹង​បញ្ជូន​ទៅ​ដែរ​។​

​មី​ស៊ី​ល Starstreak អាច​បាញ់​ដល់​គោលដៅ​នៅ​ចម្ងាយ ២,៥ គីឡូម៉ែត្រ​៕

មី​ស៊ី​ល Starstreak ត្រៀម​ផ្តល់​ជូន​ដល់​អ៊ុយ​ក្រែន​ឆាប់ៗ​

​អាវុធ​ប្រឆាំង​រថក្រោះ NLAW ចំនួន ៣.៦១៥ ដើម​ត្រូវ​បាន​អង់គ្លេស​ផ្តល់ឱ្យ​អ៊ុយ​ក្រែន​រួចហើយ​