​ដោយៈ កាំ​ពី / ក្រចេះៈ នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ នេះ លោកស្រី ខាំ សុភាព អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​មកពី​មន្ទីរ អង្គភាព​ពាក់ព័ន្ធ យុវជន និង​គរុ​សិស្ស ចុះ​សម្អាត​ទីក្រុង តាម​ដងផ្លូវ​ទីសាធារណៈ ដើម្បី​អបអរ​ទីក្រុង​ស្អាត លើក​ទី​១០ ក្រោម​ប្រធានបទ ទីក្រុង​ស្អាត​គាំទ្រ ការបើក​ទេសចរណ៍​កម្ពុជា​។​

​នៅក្នុង​ពិធី​ជួបជុំ នៅពេលនោះ លោកស្រី ខាំ សុភាព បាន​ណែនាំ​បញ្ជ្រាប​ការយល់ដឹង និង​បាន​អាន​នូវ​សារលិខិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ ទីក្រុង​ស្អាត នាឱកាស​ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី​១០ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា​” អម​ជាមួយ​ការប្រកាស​យុទ្ធនាការ “​កម្ពុជា​ស្អាត​” ឆ្ពោះទៅ ស្វាគមន៍​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដោយបាន​បញ្ជាក់ថាៈ កិច្ច​គាំពារ​បរិស្ថាន និង​ការលើកកម្ពស់ ការអភិវឌ្ឍ​បៃតង គឺជា​ការចូលរួមចំណែក​ដល់ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការរីកចម្រើន នៃ​សង្គមជាតិ​យើង​៕/V​