ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ យុវជន​ម្នាក់ ដែលជា​បុគ្គលិក​ពេទ្យធ្មេញ បាន​ដេកស្លាប់ នៅលើ​សា​ឡុង ក្នុង​ទីតាំង​ពេទ្យធ្មេញ​នោះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ពេទ្យធ្មេញ អុីមេក   ផ្ទះ​លេខ​១០៤ ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​សព​យុវជន​នោះ ឈ្មោះ វណ្ណ ថុ​នា អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​ពេទ្យធ្មេញ ស្នាក់នៅ​កន្លែង​កើត ហេតុ មាន​ស្រុកកំណើត នៅ​ភូមិ​សែន​ពន្លង់ ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​យោងតាម​ប្រភពពី​សាច់ញាតិ​របស់​សព​នោះ បានឱ្យដឹងថា យុវជន​ម្នាក់នេះ ជា​កូនច្បង សព្វថ្ងៃ នៅ​លីវ បានមក​ធ្វើការ ជា​បុគ្គលិក​ពេទ្យធ្មេញ ខាង​លើ ​ច្រើន​ឆ្នាំ​ហើយ​។ នៅ​ព្រឹក​ថ្ងៃ កើតហេតុ គ្រូពេទ្យ​ធ្មេញ មិនឃើញ​បុគ្គលិក បើកទ្វារ ក៏​ចុះមក​បើកទ្វារ ស្រាប់តែ​ឃើញ​យុវជន នោះ ដេក​លើ​សា​ឡុង ក៏​ស្រែកហៅ​តែ​មិន​ឆ្លើយតប ក៏បាន​យកដៃ​ទៅ​អង្រួន ទើប​ដឹងថា យុវជន​នេះ បាន​ស្លាប់​បាត់ទៅហើយ​។​

​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានធ្វើ​កោសល្យវិច័យ រួចរាល់ ក៏បាន​បញ្ជាក់ថា យុវជន​នេះ បាន​ស្លាប់​ដោយសារ​គាំងបេះដូង មិន​ជាប់​ពាក់ព័ន្ធ​នឹង ករណី​អ្វី​ផ្សេង​នោះទេ​៕/V​