ដោយ : ប.ជ័យ / បន្ទាយមានជ័យ:កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីហ្សា អាយុ៧ឆ្នាំ សិស្សសាលាបឋមសិក្សាទំនប់ក៥ នាភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានរំលឹកថា  កាលពីថ្ងៃទី០៩ខែមីនានា ម៉ោង ១២:៣០នាទី រសៀលកន្លងមក លោកបានទទួលបណ្ដឹងពីពលរដ្ឋម្នាក់ឈ្មោះ សំ សាន្ត ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ដែលបានឱ្យដឹងថា ពួកគាត់បានបាត់កូនស្រីម្នាក់ឈ្មោះ លួត លីហ្សា ភេទស្រី អាយុ៧ឆ្នាំ បានទៅរៀននៅសាលាបឋមសិក្សាទំនប់ក៥ នៅម៉ោង១១​ថ្ងៃ​។ពោលគឺមិនឃើញកូនត្រឡប់មកផ្ទះ ហើយក៏មិនឃើញនៅសាលា ។ប៉ុន្តែ បន្ទាប់មកបានរកឃើញកាបូបនិងស្បែកជើងនាងនៅផ្លូវលំ១កន្លែង រួចក៏ប្ដឹងសុំឲ្យសមត្ថកិច្ចជួយរក។

បន្ទាប់ពីទទួលបានបណ្តឹង លោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង៩:២០យប់ ទើបប្រទះឃើញសាកសពក្មេងស្រីរហែកខោអាវ អាក្រាតត្រូវបានគេសម្លាប់ហើយយកទៅកប់ក្នុងដីឡូត៍មួយកន្លែងសង្កត់ដុំថ្មនិងគ្របមែកឈើពីលើ ស្ថិតនៅភូមិក៥ ដោយមានសង្កត់ដុំថ្មនិងគ្រប់មេកឈើ ។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា  ក្រោយប្រទះឃើញសាកសពក្មេង​ស្រីរងគ្រោះ លួត លីហ្សា លោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលផែនជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យសព ពេលនេះលោកកំពុងដឹកនាំកម្លាំងចុះអនុវត្តនីតិវិធី ហើយមានតម្រុយខ្លះហើយ ។យោងកោសល្យវិច័យលើសព នាំអោយសមត្ថកិច្ចសន្និដ្ឋានោះជាករណីឃាតកម្ម មិនមានរំលោភផងទេ ។

នៅរសៀលថ្ងៃ ព្រហស្បតិ៍ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពក្មួយស្រី លួតលីហ្សានោះ ។អំណោយចូល​រួមធ្វើបុណ្យសពរួមមាន: អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ និងថវិកា៥០០,០០០រៀល ៕សរន