ដោយៈមុនីរ័ត្ន/ភ្នំពេញ:សហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ក៏ដូចជាការតែងតាំងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ សហភាពអឺរ៉ុបក៏បានគូសបញ្ជាក់ថាការតែងតាំងលោក Igor Drlesmans ជាប្រេសិតពិសេសរបស់ EUសម្រាប់ប្រទេស មីយ៉ាន់ម៉ា:សរបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់សហភាពអឺរ៉ុបចំពោះអាស៊ាននិងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។

ការគាំទ្រនេះ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ត្រូវបានរៀបចំឡើងនៅរាជធានី​ភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធដេអូផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២​។

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញក្នុងទម្រង់ដោយ ផ្ទាល់ផង និង តាមរយៈប្រព័ន្ធវីដេអូផង នៅ ថ្ងៃទី១០-១១ ខែមីនាឆ្នាំ២០២២ បន្ទាប់ពី បាន បញ្ចប់កិច្ច ប្រជុំ អនុក្រុម ចំនួនបី រួមមាន ៖ (១) ពាណិជ្ជកម្ម និងការវិនិយោគ (២) កិច្ចសហប្រតិបត្តិការ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស រួច មក ។ កិច្ចប្រជុំអនុក្រុម នីមួយៗ បានប្រព្រឹត្តទៅចាប់ ពីថ្ងៃ ទី ២៥ ដល់ ២៧ ខែវិ ច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានពន្យារពេលចាប់តាំងពីពេល នោះមក ដោយសា រតែការរំខានបណ្តាល មកពី ជំងឺ កូវីដ -១៩។ កិច្ចប្រជុំគណៈកម្មាធិការចម្រុះនេះ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Paola PAMPALONI អនុប្រធាន គ្រប់គ្រង ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប៕សរន
សូមជូនសេចក្តីប្រកាសព័ត៌មានរួម កម្ពុជា សហភាពអឺរ៉ុប ៖