សម្តេច​ក្រឡាហោម​សខេង​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​និង​បំពាក់​មេដាយ​ការពារជាតិ​ជូន​អតីតយុទ្ធជន​ក្រុង​បាត់ដំបង​

1223
ចែករម្លែក

​ដោយ : ​គ្រញូង​ / ​បាត់ដំបង ៖ ​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ​ឆ្នាំ២០១៨​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង ​បានរៀបចំ​ពិធី​សំណេះសំណាល​និង​បំពាក់​មេដាយ​ការពារជាតិ​ជូន​អតីតយុទ្ធជន​ក្រុង​បាត់ដំបង ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុម​​ការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបាត់ដំបង​និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

ចូលរួម​ក្នុង​ពិធី​នោះដែរ​មាន​សមាជិក​​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា សមាជិក​រាជ​រដ្ឋា​​ភិ​បាល ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក ក្រុមប្រឹក្សា​ខេត្ត អភិបាល អភិបាលរង​ខេត្ត​​អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​​អាវុធ សមាជិកសមាគម​អតីតយុទ្ធជន​ក្រុង​បាត់ដំបង​សរុប​ប្រមាណ​១,៥២៧​នាក់​។​

ថ្លែង​ស្វាគមន៍​ក្នុង​ពិធី​នេះ​លោ​ឧ​ត្ត​ម​សេនីយ៍​​ទោ​ អ៊ុក ឃ្នួច ​ប្រធាន​សមាគម​អតីតយុទ្ធជន​​ក​ម្ឋ្ពុ​ជា​បាត់ដំបង​មានប្រសាសន៍ថា​ ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ផ្សាភ្ជាប់​សុខទុក្ខ​និង​ដឹងគុណ បងប្អូន​អតីតយុទ្ធជន សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បានរៀបចំ​បំពាក់​គ្រឿងឥស្សរយស​ការពារជាតិ​និង​សំ​ណា​ល​សួរសុខទុក្ខ​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាមួយ​សមាជិក​គ្រប់​ក្រុង ស្រុក​ទាំងអស់​បាន​ចំនួន​៤៣​លើក ​ដែលមាន​សមាជិក​ចូលរួម​ចំនួន២១,២៩២​នាក់​និង​បំពាក់​គ្រឿងឥស្សរយស​ការពារជាតិ​ជូន​អតីត​យុទ្ធ​​ជន​១៥​​​លើក​ចំនួន៩,៣៤៣​គ្រឿង​និង​ផ្តល់ជូន​ថវិកា​ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល​ដល់១០​ម៉ឺន​រៀល​និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត​។​ ​សរុប​ថវិកា​ដែល​បានផ្តល់​ជូន​ចំនួន​១,៦៦៨,៣០០,០០​រៀល អង្ករ៦២,៩៧៤​គីឡូ​​ក្រាម សារុង​២,៥៧៥​និង​ស​ង្ក័​សី២៥០​សន្លឹក​។​ ​ហើយ​ក្នុងឱកាស​នេះ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង​បានរៀបចំ​ពិធី​សំណេះ​​សំ​ណា​ល​និង​បំពាក់​មេដាយ​ការពារជាតិ​ចុងក្រោយបង្អស់​ជូន​អតីតយុទ្ធជន​ក្រុង​បាត់ដំបង​ចំនួន​១,៥២៧​នាក់​។​ ​ថ្នាក់ដឹកនាំ​សមាគម​ថ្នាក់​ខេត្ត ស្រុក ក្រុង​​បាន​យកចិត្តទុកដាក់​ចុះសួរសុខទុក្ខ​បងប្អូន​​អតីតយុទ្ធជន​ដែលមាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ ចាស់ជរា អ្នក​ទីទ័លក្រ​នៅតាម​លំនៅដ្ឋាន​ចំនួន៣៤៥​នាក់​ដោយបាន​នាំយក​នូវ​អំណោយ​មាន​ថវិកា​សរុប២៦,៩៨០,០០០​រៀល អង្ករ​៧,០៨១​គីឡូក្រាម​ព្រមទាំង​សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ​ជាច្រើន​ទៀត​យកទៅ​ផ្តល់ជូន​ផងដែរ​។​

​សម្តេច​ក្រឡាហោម ​ស ខេង​ ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបាត់ដំបង ​និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុ​ជាមាន​ប្រសាសន៍ថា ​រាជរដ្ឋាភិបាល​តែ​តែ​នឹកឃើញ​នូវ​គុណបំណាច់​របស់​បងប្អូន​តាំងពី​ឆ្នាំ១៩៧៩​រហូតមកដល់​បច្ចុប្បន្ន​។​ ដោយសារ​ការចូលរួម​នេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សេចក្តីសុខ​ក្នុង​រង្វង់​ជិត៤០​ឆ្នាំ​។​ យើង​មិន​​បាន​បន្តវេន​ពីរ​បប​ណាមួយ​ទុក​ឲ្យ​យើង​ទេ​។​ យើង​កសាង​ប្រទេស​ពី​លេខ​សូន្យ ពី​បាត​ដៃទទេ​។ ​ក្រោម​ការដឹកនាំ​របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុ​ជាមាន​បេសកកម្ម​ពី​រៈ​ទី​១.​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍​ប៉ុលពត, ​​ទី២.​ស្តារ​ប្រទេសជាតិ​។​ ដោយសារ​យើង​មាន​បុព្វហេតុ​ត្រឹមត្រូវ ​ទើប​យើង​ទទួលបាន​សុខសន្តិភាព​ពេញលេញ ​ហើយ​យើង​មាន​ពេលវេលា​បន្តទៀត​ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ធ្វើ​ឲ្យ​កំណើន​សេដ្ឋ​​កិច្ច​ជាតិ​កើនឡើង​៧​ភាគរយ​ហើយ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​អភិវឌ្ឍ​និង​កសាង​ប្រទេស​។​

សម្តេច​បាន​បន្តថា ​ក្រោយ​បង្កើត​សមាគម​អតីតយុទ្ធជន​កម្ពុជា​រួចមក ​យើង​បាន​ដោះ​​ស្រាយ​គោលនយោបាយ​របប​សោធន​និវត្តន៍​ទាប​បំផុត​ពី៤៨​ទៅ៩០​ម៉ឺន​រៀល​។ ​យើង​មិនអាច​បោះបង់​គេ​ចោល​ត្រូវ​ចំណាយ​ថវិកា​របស់​រដ្ឋ​ជួយ​ពួកគាត់​។ ​ចំណែក​ក្រុមគ្រួសារ​អតីត​យុ​ឋ​ទ្ធ​ជន​ទទួលបាន១៥,០០០​រៀល​។ ​ក្រៅពីនេះ​យើង​បាន​ដោះស្រាយ​ទីជម្រក​ដូចជា​ការប្រគល់​ដី សម្រាប់សង់​ផ្ទះ​ជូន​បាន​មួយចំនួនធំ​តែ​នៅ​ខ្វះ​មួយ​​ចំនួន​។​ រដ្ឋបាលខេត្ត​បាន​រក្សាទុក​ដី​ត្រៀម​បម្រុង​ប្រមាណ២០០​ហិកតា ​នៅ​ស្រុក​គាស់​​ក្រឡ​សម្រាប់​បែងចែក​ដី​និង​សង់ផ្ទះ​ជូន​សមាជិក អតីតយុទ្ធជន​ណា​ដែល​ទីទ័លក្រ​គ្មាន​លទ្ធភាព​សាងសង់​ផ្ឋះ​ដោយ​ខ្លួនឯង​។​

ក្នុងឱកាស​នេះដែរ​ សម្តេច​បានប្រគល់​គ្រឿងឥស្សរយស​និង​បំពាក់​មេដាយ​ការពារជាតិ​ជូន​សមាជិក​អតីត​យុ​ទ្ឌ​ជន​និង​ប្រគល់​ថវិកា​ជូន​សមាជិក​អតីត​យុទ្ធ​ក្រុង​បាត់ដំបង​ចំនួន១,៥២៧​នាក់​ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល​ ។​lB