ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រទី១១មីនានឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាការអះអាងរបស់រុស្ស៊ីដែលថា អាម៉េរិកបានដំណើរការមន្ទីរពិសោធន៍ជីវសាស្ត្រយោធាដោយលាក់កំបាំងជាច្រើននៅអ៊ុយក្រែនដើម្បីបង្កើតសព្វាវុធមេរោគ។
ពួកអ្នកការទូតក្នុងក្រុមប្រឹក្សាបានអះអាងថាកិច្ចប្រជុំនេះគ្រោងធ្វើនៅម៉ោង១០ព្រឹកក្រោយរុស្ស៊ីសុំបើកិច្ចប្រជុំមួយលើបញ្ហានេះ។
រដ្ឋាភិបាលក្រុងមូស្គូចោទប្រកាន់អាម៉េរិក តែអាម៉េរិកបដិសេធហើយបែរជាចោទប្រកាន់វិញថា រុស្ស៊ីប្រុងប្រើសព្វាវុធគីមីនិងជីវសាស្ត្រទើបប្រឌិតរឿងដូច្នេះ។
នាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានចូលរួមជាមួយមន្ត្រីលោកខាងលិចដទៃទៀតចេញការព្រមានថា រុស្ស៊ីអាចប្រើសព្វាវុធគីមីនៅអ៊ុយក្រែន។លោកនាយករដ្ឋបូរីស ចនសុនបាននិយាយថារដ្ឋាភិបាលវិមានក្រឹមឡាំងកំពុងត្រៀម«រឿងកុហក»មួយដែលថាសព្វាវុធគីមីត្រូវគូសត្រូវរបស់ខ្លួន ឬអាម៉េរិកស្តុកទុក ដើម្បីជាលេសដើម្បីប្រើវាដោយខ្លួនឯង។
សំណើសុំបើកកិច្ចប្រជុំនេះកើតឡើងក្រោយរដ្ឋាភិបាលអាម៉េរិកច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសរុស្ស៊ីដែលថា អ៊ុយក្រែនបានដំណើរការមន្ទីរពិសោធន៍គីមីនិងជីវសាស្ត្រជាច្រើនក្រោមការជួយគាំទ្រពីអាម៉េរិក។លេខាព័ត៌មានសេតវិមាន ចេន សាគី បានហៅការអះអាងរបស់រុស្ស៊ីថា«មិនសមទំនង» និងបានព្រមានថា រុស្ស៊ីអាចស្វះស្វែងប្រើសព្វាវុធគីមីនិងជីវសាស្ត្រប្រឆាំងអ៊ុយក្រែន៕
ប្រធានាធិបតីអ៊ុយក្រែន បានបដិសេធការចោទប្រកាន់របស់រុស្ស៊ីដែលថា អ៊ុយក្រែនត្រៀមវាយប្រហារដោយប្រើសព្វាវុធគីមីនិងជីវសាស្ត្រ
រុស្ស៊ីបាននិយាយថាខ្លួនបានរកឃើញផែនការបង្កើតកន្លែងពិសោធន៍សម្ងាត់ជាច្រើននៅអ៊ុយក្រែនដើម្បីផលិតសព្វាវុធជីវសាស្ត្រ រួមមានបញ្ចូលមេរោគកំណាចៗ