ឆ្នាំជូត
រាសីល្អជាមធ្យម។នាពេលនេះបើមានរឿងសំខាន់ លោកអ្នកមុនសម្រេចចិត្តធ្វើគប្បីត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយអាចពិភាក្សាជាមួយអ្នកជិតដិតទើបចៀសផុតផលលំបាកទាំងពួងទៅរួច។សម្រាប់ពេលវេលាល្អរបស់លោកអ្នកគឺ ម៉ោង ៧,០០-៨,៥៩វិនាទីព្រឹក ។ទាំងស្ត្រីបុរសការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាបឬដកដង្ហើមចោលច្រើនជាង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវមានភាពឧស្សាហ៍ដាក់ខ្លួន ហើយត្រូវចេះយកចិត្តក្រុមមនុស្សបន្តិចទើបទទួលលទ្ធផលអ្វីមួយត្រឡប់មកវិញ។ការប្រកបការងារបើទោះបីទៅមុខយឺត និងមានបញ្ហាច្រើនក្តីក៏មានភាពសុខដុមដូចសព្វមួយដង ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយ និងខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាកិច្ចការងារតែងជួបនូវភាពជោគជ័យនិច្ច។អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកចង់ជួញផ្លូវឆ្ងាយជិតមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើ តែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ការរស់នៅចូរចេះអត់ធ្មត់ផលលំបាកចំពោះមុខបន្តិចពីព្រោះថាលោកអ្នកពិបាកពេលនេះពិតមែន តែថ្ងៃខាងមុខល្អប្រសើរវិញ។ការប្រកបការងារមានរលូនល្អ ពុំទទួលការរាំងស្ទះនាំជួបការលំបាកច្រើនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញមានភាពរលូនល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកតោងតែរក្សាសេចក្តីសុខឬធ្វើបុណ្យទាន់កាន់តែច្រើនក៏ប្រសើរ។ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកស្ត្រីកើតឆ្នាំម្សាញ់ឱ្យប្រយ័ត្នប្រយែងបញ្ហាសុខភាព និងបញ្ហាឧប្បត្តិហេតុកើតឡើងដោយប្រការណាមួយ។ការប្រកបការងារមិនសូវសមដូចប្រកបទេ អ្នកខ្លះអាចនាំភាពជូរចត់មកវិញថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេសជម្លោះវិវាទព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។
សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបប្រសើរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកនៅសប្តាហ៍នេះក៏ទទួលរងការនឿយហត់ និងផលលំបាកនៅតែតាមយាយីនៅឡើយ។នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ឈានទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។
រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែម៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ការរស់នៅចូរចេះអត់ធ្មត់ផលលំបាកចំពោះមុខបន្តិចពីព្រោះថាលោកអ្នកពិបាកពេលនេះពិតមែន តែថ្ងៃខាងមុខល្អប្រសើរវិញ។ការប្រកបការងារមានរលូនល្អ ពុំទទួលការរាំងស្ទះនាំជួបការលំបាកច្រើនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញមានភាពរលូនល្អទៅមុខ និងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕
ឆ្នាំវក
រាសីស្រុតចុះ។នាពេលនេះទាំងអារម្មណ៍ និងគំនិតងាយធ្វើអ្វីមួយភ្លាំងភ្លាត់ ជួបបញ្ហាណាស់គប្បីមានការប្រយ័ត្នប្រយែង ។ការប្រកបការងារបើលោកអ្នកជួបបញ្ហាអ្វីត្រូវចេះទប់ទល់ឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរទេ ដូចនេះបើចង់ធ្វើអ្វីមួយក៏ពុំផ្តល់ផលល្អទ្បើយ តែងមានបញ្ហាយាយីនៅពេលក្រោយវិញ។សម្រាប់ការប្រកបការងារចូរប្ររយ័ត្នចៅហ្វាយនាយ ឬ ក្រុមមនុស្សថាស្តីឱ្យ ឬ បង្កទំនាស់អ្វីមួយកើតឡើងផង។លោកអ្នកមានអារម្មណ៍តប់ប្រម៉ល់ច្រើន ដូចនេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃ។
រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំច
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកចូរកុំប្រមាថស្ថានការខ្លះពីព្រោះថាងាយឱ្យលោកអ្នកជួបនូវវិបត្តិកើតឡើងដោយងាយណាស់។ដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ពឹងពាក់នរណាឬចង់ដោះស្រាយអ្វីមួយអាចយកថ្ងៃនេះក៏ប្រសើរជានិច្ច ។បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នា៕