ដោយៈសុផល/​ភ្នំពេញ​៖ក្រុមហ៊ុន គ្លូ​ប៊​ល​ហែល អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​( GlobalHealth Asia Pacific ៖GHAPAC) របស់​ប្រទេស​សិង្ហ​បុរី កាលពី​រសៀល ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​និង​ផ្តល់​សិទ្ធិផ្តាច់មុខ ដល់​ក្រុមហ៊ុន ខេ​ម ជេ​ដ អេ​ស៊ា​ខូ​អិ​ល​ធី​ឌី​ ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សុខភាព និង​វេជ្ជសាស្ត្រ​ទេសចរណ៍​អន្តរជាតិ នាំមុខគេ​នៅ​កម្ពុជា ។

​ក្រុមហ៊ុន GlobalHealth Asia Pacific គឺជា​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​សុខភាព​អន្តរជាតិ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​និង​បាន​បោះពុម្ព​តាំងពី​ឆ្នាំ ២០១១​មក​ម្លេះ​។ គ្លូ​ប៊​ល​ហែល​គឺជា​ទស្សនាវដ្ដី​តែមួយគត់​ដែលមាន​នៅលើ​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ទាំងអស់​ជុំវិញ​ពិភពលោក​មានដូចជា​៖​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុ​រី(Singapore airline), Royal Brunei Airlines, American Airlines, Air Canada, Lufthansa, Virgin Atlantic, Etihad Airways និង Swiss Air ក្នុង​ទម្រង់ ឌីជីថល DIGTAL (www.globalhealthasiapacific.com)​។​

​នៅ​ឆ្នាំ ២០១៦ GHAPAC បានទទួល​ពានរង្វាន់​មន្ទីរពេទ្យ​ដំបូង​របស់ខ្លួន​ជាមួយនឹង​ព្រឹត្តិការណ៍ maiden ក្នុងប្រទេស​ថៃ ហើយ​ជា​បន្តបន្ទាប់​បានឈ្នះ​ពានរង្វាន់​ប្រចាំឆ្នាំ​នៅ​កោះ​បាលី ក្នុង ឆ្នាំ ២០១៧,​នៅ ហូជីមិញ​ឆ្នាំ ២០១៨, នៅ​កូ​ឡា​ឡាំ​ពួរ ក្នុង​ឆ្នាំ ២០១៩,​សិង្ហ​បុរី​ក្នុង​ឆ្នាំ ២០២០ និង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ជាមួយ សិង្ហ​បុរី ជាថ្មី​ម្ត​ទៀត ក្នុង​ឆ្នាំ​២០២១​។

​បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ជាច្រើន GHAPAC បានឈ្នះ​ពានរង្វាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​/​គ្លីនិក​របស់ខ្លួន​ក្នុង​ឆ្នាំ ២០២១​ហើយ នឹង​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៦ និង​ទី ៧ ខែសីហា ខាងមុខនេះ​បន្តទៀត​។​

​ទន្ទឹមគ្នា​នេះដែរ​ប្រទេស​កម្ពុជា​គឺជា​កន្លែង​សម្រាប់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​និង​មន្ទីរពេទ្យ​សំខាន់ៗ​មួយចំនួន​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​យើង​សង្កេតឃើញថា​នៅក្នុង​មជ្ឈមណ្ឌល​និ​មួយៗ​មាន​ភាព​រីកចំរើន​គួរឱ្យកត់សម្គាល់​។​ដូចនេះ​ដើម្បី​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ផ្តល់នូវ​ការថែទាំ​អ្នកជំងឺ​ឆ្នើម និង​ដើម្បី​ឆ្លើយតប​នឹង​ការយកចិត្តទុកដាក់រ​បស់​ពួកគេ GlobalHealth កំពុង​ចាប់​ដៃគូ​ជាមួយ Cam-Jade Asia ដើម្បី​រៀបចំ​ពានរង្វាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​/​គ្លីនិក និង​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​នឹង​ប្រ​ព្រ​ត្តិ​ទៅ​នៅ​ថ្ងៃទី ២៧​ខែឧសភា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ ដែល​ក្នុងនោះ​តម្រូវឱ្យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​និ​មួយៗ មានការ​ដាក់ពាក្យ​ជាមុន មក​គណៈកម្មការ​រប​ស់ GlobalHealth​។ បន្ទាប់ពី​ការសំរេច​ជាប់​ចំណាត់ថ្នាក់ ពួកគេ​នឹងមាន​សិទ្ធិ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ ដោយ​ក្នុងនោះ​ផងដែរ GHAPAC នឹង​ផ្តល់រ​ង្វាន់​ទទួលស្គាល់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ និង​គ្លីនិក​ល្អ​បំផុត​ក្នុង​ឯកទេស​ជាច្រើន​រាប់​ចាប់ពី​ផ្នែក​មហារីក បេះដូង ទន្តសាស្ត្រ និង​ជាង ៣០​ប្រភេទ​ឯកទេស​ផ្សេងទៀត​។​វា​នឹង​ក្លាយជា​ការទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​គ្លីនិក​បានដាក់​បញ្ចូល​និង​សម្រេចបាន​នូវ​ឧត្តមភាព​នៅក្នុង​ឯកទេស​របស់​ពួកគេ តាម​ស្តង់ដា​អន្តរជាតិ​។

​លោក​វេជ្ជបណ្ឌិត Ravi Shrestha ដែលជា​សហ​ស្ថាបនិក​នៃ​GHQIA​ផ្នែក​ទទួលស្គាល់​គុណភាព​នៃ​សុខភាព​សកល​បាន​ថ្លែងថា​៖​ព្រឹត្តិការណ៍​នេះនឹង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ​ក៏ដូចជា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការរីកចម្រើន​របស់ខ្លួន​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ទាំង​គុណភាព និង សេវាកម្ម​ទទួលស្គាល់​ជា​អន្តរជាតិ GHQIA ស្ថាប​ន័​សុខភាព​ពិភពលោក អាស៊ី​ប៉ាស៊ីហ្វិក​។​

​លោក Narender Panjwani ជា​ស្ថាបនិក​នៃ Global Health Asia Pacific នៃ​ប្រទេស​សិង្ហ​បុរី GHQIA សូម​អញ្ជើញលោក​អ្នកជា​ស្ថាបនិក​ក្លីនិក និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ទាំងអស់​ចូលរួម​ដាក់ពាក្យ​ប្រកួត​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​មជ្ឈមណ្ឌល​សុខភាព​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ​ទាំងអស់គ្នា ព្រោះ​វា​ជាការ​បោះពុម្ព​លើកទីមួយ នៃ​ពានរង្វាន់ APAC ក្នុងប្រទេស​កម្ពុជា​។ យើង​ទន្ទឹងរង់ចាំ​ការចូលរួម និង​ការគាំទ្រ​របស់​អ្នក​។​

​លោកស្រី ពិន នេត្រា អគ្គនាយិកា ក្រុមហ៊ុន ខេ​ម​ជេ​ដ អេ​ស៊ា បាន​មានប្រសាសន៍ថា៖​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ហើយ​តែងតែមាន​សារៈសំខាន់​និង​ជា​គោលដៅ​សម្រាប់​ទេសចរណ៍​វេជ្ជសាស្ត្រ​ទាំង​នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង ប្រទេស​ថៃ ជាដើម​។

លោកស្រីបានបន្តថា៖ឥឡូវនេះ​ដល់ពេល​ហើយ ដែល​យើង​ត្រូវ​លើកកម្ពស់​និង​ផ្សាភ្ជាប់​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា​ទៅនឹង​សេវា​ថែទាំ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី ខណៈដែល​ភាតរភាព​វេជ្ជសាស្ត្រ​នៅ​ទីនោះ​ជា​កន្លែង​មាន​ទំនុកចិត្ត​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា Preband Surgery in Medical Tourist ថា​វា​ជា​កន្លែង​មានការ​ព្យាបាល​ដ៏​ល្អប្រសើរ​ក្នុង​តំបន់​។កត្តា​ទាំងនេះ​នឹង​នាំឱ្យវិស័យ​សុខាភិបាល​កម្ពុជាឈានទៅមុខ​ថែម​មួយកំរិតនិងត្រូវបានគេទទួលស្គាល់​ហួស​ពី​ព្រំដែន​កម្ពុជា​យើង​បន្ថែមទៀត​៕Ph