ប្រែសម្រួលៈបំណង(ST,BLOOMBERG, XINHUA)៖ ចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅចិនដីគោកកាលពីថ្ងៃសុក្រទី១១មីនាបានហក់ឡើងហួស១.០០០នាក់ជាលើកដំបូងនៅរយៈពេលពីរឆ្នាំមកនេះនៅពេលវីរុសអូមីក្រុងកំពុងឆ្លងរាតត្បាតខ្លាំងក្លាបំផុតចាបតាំងពីចិនជួបការផ្ទុះវីរុសកូរ៉ូណានៅក្រុងអ៊ូហានកាលពីដើមឆ្នាំ២០២០។
ចិននៅព្រឹកថ្ងៃសុក្របានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩នៅក្នុងស្រុកថ្មីចំនួន១.១០០នាក់ ក្នុងចំនួននេះ៧០៣នាក់មិនចេញរោគសញ្ញាទេ។
ចំនួនឆ្លងចុងក្រោយនេះ កើនឡើងពីចំនួនឆ្លងជាង៣០០នាក់ក្នុងមួយថ្ងៃកាលពីជាងមួយសប្តាហ៍មុននៅពេលអូមីក្រុងបន្តចម្លងរាលដាលយ៉ាងលឿននៅទីក្រុងធំៗខ្លះរបស់ចិន រួមទាំងមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ។
ចាង វេនហុង(Zhang Wenhong)ប្រធានមជ្ឈមណ្ឌលជំងឺឆ្លងនៅសកលវិទ្យាល័យមួយនៅក្រុងសៀងហៃបាននិយាយថា ទោះជាភាពធ្ងន់ធ្ងរនៃកូវីដ១៩បានចុះថយដោយសារកក្តាជាច្រើនរួមមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ក៏វីរុសនេះចម្លងលឿននិងពិបាករកឃើញវាជាងមុន។ការងារបង្ការនិងគ្រប់គ្រងកូវីដ១៩ឥឡូវកាន់តែជាភារកិច្ចបន្ទាន់ឡើង៕
ក្រុងសៀងហៃកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលអូមីក្រុងមិនចេញរោគសញ្ញា