ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា​លោក ហែម ដា​រិ​ទ្ធិ​ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​និង​ជា​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង លោកស្រី អ៊ឹម ថា​វី ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានផ្តល់​អំណោយ​មនុស្ស​ធ៌​ម​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ , ចាស់ជរា​គ្មាន​ទីពឹង , ជនពិការ សរុប​ចំនួន ៥០ គ្រួសារ ក្នុង​បរិវេណ វត្ត​ពោធិ៍ចិនតុង ភូមិ ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​អំណោយ​ដែល​លោក​អភិបាលខណ្ឌ​បាន​យកទៅ​ផ្តល់ជូន​នៅពេលនោះ​មាន​: អង្ក , ត្រីខកំប៉ុង និង​ថវិកា​មួយចំនួន​៕​សរន​-PC