ធនាគារពិភពលោក ផ្តល់ហិរញ្ញប្បទាន ១១៣ លានដុល្លារ ជួយលើកកម្ពស់ ការថែទាំសុខភាព សម្រាប់ ជនងាយរងគ្រោះបំផុត នៅកម្ពុជា
ដោយៈសុផល / ភ្នំពេញៈ ធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តហិរញ្ញប្បទាន ថ្មីមួយទៀត ដែលមានទឹកប្រាក់ ចំនួន ១១៣ លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់ លទ្ធភាពទទួលបាន សេវាថែទាំសុខភាព មានគុណភាព នៅកម្ពុជា ជាពិសេសសម្រាប់ ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត និងដើម្បីជួយគាំទ្រដល់ ការឆ្លើយតបមានប្រសិទ្ធភាព ទៅនឹងវិបត្តិផ្នែកសុខភាពនានា ដែលអាចកើតមាន។ នេះបើតាមសេចក្តីប្រកាសពត៌មាន របស់ធនាគារពិភពលោក ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នេះ។