ដោយៈ វណ្ណៈ / ព្រះសីហនុៈ យោងតាមសំដី មន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថាៈ នាវាស្វ័យការពារជប៉ុន ចំនួនពីរគ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាសុីហ្វិក គ្រោងនឹងចូលចត នៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ច ជាមិត្តភាព នៅកម្ពុជា និងជាការរំលឹក អបអរសាទ ខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែល បានបន្តថាៈ ក្នុងពេលបំពេញទស្សនកិច្ច នៅកម្ពុជា ប្រតិភូនាវាស្វ័យការពារ ជប៉ុន នឹងជួបសម្តែងការគួរសម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា នាវាទី១ ឈ្មោះ URAGA – 463 ជាប្រភេទនាវាប្រឆាំងមីន មានបណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទំងន់ផ្ទុក ៥.៦៥០ តោន និងមាននាវិក ចំនួន ១២៦ នាក់ ។
នាវាទី២ ឈ្មោះ HIRADO – 305 មានបណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទំងន់ផ្ទុក ៦៩០ តោន និងមាននាវិក ចំនួន ៥៤ នាក់។
នាវាទាំង ពីរគ្រឿងនេះ ដឹកនាំបញ្ជារួម ដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាសុីហ្វិក ៕/V
(រូបថតឯកសារ)