ដោយៈ ទេពកង្រី/ កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១១ មីនា ២០២២ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីថ្មី រយៈពេលពេញមួយខែ និងបំពាក់ឋានន្តរសក្កិ ដល់មន្ត្រីនគរបាលជាតិ ក្របខណ្ឌថ្មី ចំនួន ១៨៣ នាក់ ក្នុងនោះស្រី ៨៦ នាក់។
ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានលើកឡើងថាៈ គណៈបញ្ជាការឯកភាពខេត្ត និងស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្ដុះ បណ្ដាល រយៈពេលពេញមួយខែ មានទាំងវគ្គទ្រឹស្ដី មេរៀនដោយផ្ទាល់ ដើម្បីឲ្យមន្ត្រីនគរបាល ក្របខណ្ឌថ្មី យកទៅអនុវត្តកិច្ចការងារទូទៅ នៅតាមមូលដ្ឋាន និងបម្រើប្រជាជន ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះដែរ ក៏មានការបំពាក់ឋានន្តរសក្កិ ដល់មន្ត្រីនគរបាលក្របខណ្ឌថ្មី ក្នុងនោះ ថ្នាក់អនុសេនីយ៍ត្រី ៧៩នាក់ ស្រី ២៦នាក់ ថ្នាក់ព្រិន្ទបាលទោ ១០៤នាក់ ស្រី ៤២ នាក់៕/V