ដោយៈ បាយ័ន/សៀមរាបៈ អភិបាលរងខេត្តសៀមរាបថ្មីចំនួនពីររូប ត្រូវបានប្រកាសឱ្យចូលកាន់តំណែងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ។
ពិធីប្រកាសចូលកាន់តំណែងនេះមានការចូលរួមអធិបតីភាពរបស់លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
អភិបាលរងខេត្តសៀមរាបថ្មីទាំងពីររូបរួមមាន៖ ១.លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងទី២.លោក អ៊ឹង គឹមលាង អតីតអភិបាលរងខេត្តពោធិ៍សាត់ មកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពៅ ពិសិដ្ឋ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តពោធិ៍សាត់វិញ៕