ប្រែសម្រួលៈបំណង(ST)៖ សង្គ្រាមនៅអ៊ុយក្រែនមិនត្រូវទុកអោយវារីករាលដាលកាន់តែអាក្រក់ទៅនិងហួសពីការអាចគ្រប់គ្រងបានទេ នេះបើតាមនាយករដ្ឋមន្ត្រីចិនលោកលី ឃឹឈាំងកាលពីថ្ងៃសុក្រទី១១ មីនា។
ដោយហៅសភាពការណ៍នៅអ៊ុយក្រែនថា«គួរអោយព្រួយបារម្ភ» លោកលីបានអំពាវនាវអោយអត់ធ្មត់ដើម្បីរារាំងកុំអោយមានវិបត្តិមនុស្សធម៌។លោកថា«ភារកិច្ចបន្ទាន់បំផុតនៅពេលឥឡូវគឺរារាំងភាពតានតឹងកុំអោយវាកាន់តែអាក្រក់ទៅនិងទៅហួសពីភាពអាចគ្រប់គ្រងបាន»។
សូមបញ្ជាក់ថា ការវាយចូលរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែនកំពុងបង្កវិបត្តិមនុស្សធម៌មួយយ៉ាងលឿន ដោយជនភៀសខ្លួនជាង២លាននាក់បានភៀសខ្លួនចេញពីប្រទេស នេះបើតាមអង្គការសហប្រជាជាតិ។
រដ្ឋាភិបាលក្រុងប៉េកាំងមិនព្រមថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីចូលក្នុងអ៊ុយក្រែនថាជា«ការឈ្លានពាន»មួយទេនិងបានរិះគន់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចលើរុស្ស៊ី។
កាលពីថ្ងៃសុក្រលោកលី បាននិយាយថា «សេដ្ឋកិច្ចពិភពលោកកំពុងទ្រេតទ្រោតទន់ជើងដោយសារជំងឺឆ្លង ដូច្នេះការដាក់ទណ្ឌកម្មនឹងបង្កផលប៉ះពាល់លើការរើបរើរបស់សេដ្ឋកិច្ចពិភពលោកនិងធ្វើអោយខូចប្រយោជន៍គ្រប់គ្នា»។
នៅពេលត្រូវបានគេសួរអំពីការដែលរដ្ឋាភិបាលក្រុងប៉េកាំងមិនព្រមថ្កោលទោសអំពើរបស់រុស្ស៊ី លោកលីបាននិយាយថា«ចិនតែងតែប្រកាន់គោលនយោបាយការបរទេសឯករាជ្យមួយសំរាប់សន្តិភាព ហើយការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើងមិនដែលផ្តោតលើភាគីទីបីទេ»។លោកបានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងមានបំណងបង្កើត«កិច្ចខិតខំបែបស្ថាបនា»ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព៕
ក្នុងសន្និសីទកាសែតនៅក្រុងប៉េកាំងកាលពីថ្ងៃ១១មីនា លោកលី មិនបានឆ្លើយទៅនឹងសំណួរថាតើចិនមានបានត្រៀមផ្តល់ការគាំទ្រសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់រុស្ស៊ីដែរឬទេឬក៏នឹងមិនថ្កោលទោសរដ្ឋាភិបាលក្រុងមូស្គូឬទោះជារុស្ស៊ីធ្វើអ្វីក៏ដោយ