ដោយៈដេប៉ូ/ភ្នំពេញៈក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជាបាចុះហត្ថលេខា លើចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិតបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធរនាគារជាតិនៃកម្ពុជានាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។នេះបើយោងតាមប្រភពក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជាបាចុះហត្ថលេខា លើចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិតបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធរនាគារជាតិនៃកម្ពុជានាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន(រូបថត ក្រសួងបរិស្ថាន)
ប្រភពដដែលបញ្ជាក់ថា ក្នុងឱកាសនោះ លោកស្រី សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃធរនាគារជាតិនៃកម្ពុជាបានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានប្រព្រឹត្តឡើងក្នុងបរិយាកាសនៃកិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងកិច្ចដំណើរការផ្លាស់ប្តូរព័ត៌មាននិងជំរុញកិច្ចសហប្រតិបត្តិការក្នុងស្រុក សំដៅធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកស្រីបានឱ្យដឹងទៀតថាការចុះអនុស្សរណៈ យោគយល់នៅថ្ងៃនេះ មិនត្រឹមតែជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្តើមនូវកិច្ចសហការរួមគ្នា និងប្រកបដោយការទទួលខុសត្រូវរួមក្នុងការប្រឆាំងទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថានផងដែរ។ នេះគឺជាសក្ខីភាពមួយដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងស្រុក ជំរុញអាជ្ញាធរពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរក ទប់ស្កាត់ ការពារ និងបង្ក្រាបរាល់ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា អនុស្សរណៈដែលស្ថាប័នទាំងពីរនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ គឺក្នុងគោលបំណងរួម ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកពាក់ព័ន្ធទៅនឹងទិន្នន័យនៃការប្រឆាំងការសម្អាតប្រាក់ និងងហិរញ្ញប្បទានភេរវកម្មក្នុងវិស័យបរិស្ថាន។ ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរនេះ ក៏បានធ្វើឡើងក្នុងគោលបំណងសំខាន់ចម្បងៗ គឺដើម្បីប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជានិងជាយន្តការរួមមួយនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារទប់ស្កាត់ បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋខុសច្បាប់ទាំងឡាយ ដែលជាការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តំបន់ និងសកលលោក។
លោក នេត្រ ភក្ត្រា បញ្ជាក់ឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក៏បានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីនៅក្នុងការវិភាគ តាមដាន ត្រួតពិនិត្យរាល់សកម្មភាពរបស់ភេរវករក្នុងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងដាក់ចេញនូវយន្តការទប់ស្កាត់ និងបង្ក្រាបទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខហិរញ្ញវត្ថុ បរិយាកាសនៃការវិនិយោគ ការផ្តល់នូវយុត្តិធម៌ សមធម៌ និងតម្លាភាពដល់វិនិយោគិន ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
គួរឱ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម រវាងក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃធនាគារជាតិនៃកម្ពុជា ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងបរិស្ថាន និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយកនៃក្រសួងបរិស្ថាន និង លោក លោកស្រី ប្រតិភូធនាគារជាតិនៃកម្ពុជាជាច្រើនរូបទៀត៕សរន
ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជាបាចុះហត្ថលេខា លើចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិតបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធរនាគារជាតិនៃកម្ពុជានាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន(រូបថត ក្រសួងបរិស្ថាន)