​ដោយ : ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច​និង​វឌ្ឍនភាព ការងារ​កងរាជអាវុធហត្ថ​ត្រីមាស​ទី​១ ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែមីនា ឆ្នាំ​២០២២ នា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​នោះ​និង​មានការ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត នាយសេនាធិការរង​, លោក​ប្រធាន​មន្ទីរ​ទាំង​៧, លោកនាយ​ការិយាល័យ​, លោក​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩ និង លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ​ផងដែរ ។​

​ក្នុងឱកាស​នេះ​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន បាន​សាទរ​ចំពោះ​លទ្ធផល​ការងារ​ល្អ​មាន​ប្រសិទ្ធភាព​ប្រកបដោយ ការទទួលខុសត្រូវ​នា​ត្រីមាស​ទី​១ ។ លោក​ក៏បាន​ដាក់​ទិសដៅ​ការងារ​មួយចំនួន​សម្រាប់​អនុវត្ត​បន្ត​៕