​ដោយៈ​រិ​ទ្ធិ​សែន​/​កំពង់ឆ្នាំង :​នៅ​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២២​ក្រុម​ចលនា​យុវជន​១៥៧​សាខា​ខេត្តកំពង់ឆ្នាំង​និង​ក្រុមការងារ ដឹកនាំ​ដោយ​លោកស្រី ហែម សុវណ្ណនី អនុប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តកំពង់ឆ្នាំង តំណាងឱ្យ លោក គូរ ដា​រា ប្រធាន​ប្រតិបត្តិ​សមាគម ច​.​យ​.​ក ក្រុម​១៥៧​ខេត្ត និង​លោក កែវ សុវណ្ណារ៉ា​ប្រធានកិត្តិយស បាន​នាំយក​ថវិកា​និង​កង់​មួយគ្រឿង​ទៅ​ផ្តល់ឱ្យ​ប្អូនស្រី ងុ​ន​សំណាង រស់នៅក្នុង​ភូមិ​ជរ ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ។​

​លោកស្រី ហែម សុវណ្ណនី បាន​បញ្ជាក់ថា​ប្អូនស្រី ងុ​ន​សំណាង ជា​ក្មេង​កំព្រាម្តាយ​បាន​ស្លាប់ចោល​ហើយ​ឪពុក​ប្អូនស្រី ជាប់ពន្ធនាគារ​។​សព្វថ្ងៃ​រស់នៅ​ម្នាក់ឯង​ចាំចម្ការ​ឱ្យគេ​។​ដោយ​មើលឃើញ​ស្ថានភាព​ទុក្ខលំបាក​បែបនេះ​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តកំពង់ឆ្នាំង​បាន​ចលនា​កៀរគ​ពី​សប្បុរសជន ក្នុងនោះ លោក លី រតនៈ​ចូលរួម​ផង​បាន ទទួល​ថវិកា​ជាង​មួយ​លាន​រៀល​ជួយ​ដល់​ក្នុង​ស្រី​នេះ​។​ថវិកា​បាន​ទិញ​កង់​មួយគ្រឿង​និង​ថវិកា​សល់​យកមក​ផ្តល់ឱ្យ​ក្មេងស្រី​នេះ​ទាំងអស់​៕