សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិបានមានប្រសាសន៍ នៅ​រសៀល​ថ្ងៃទី​១១ ខែមីនានេះ​ថា កងទ័ព​ស្វ័យការពារ​ជប៉ុនដែល​មក​តាម​នាវា​នឹង​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៧ ខែមីនា ឆ្នាំ​២០២២ ខាងមុខនេះ​។​ក្នុងឱកាសស្នាក់នៅកម្ពុជា កងទ័ព​ស្វ័យការពារ​ជប៉ុន​ក៏​នឹង​ទៅ​មើល​កំពង់ផែ​រាម​ផងដែរ​។​