សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នឹង​គ្រឿងញៀន​៣​កញ្ចប់​ស្រុក​ឆ្លូង​

1076
ចែករម្លែក

​ដោយ​ : ​សេង​ឃួន​ / ខេត្តក្រចេះ​  ៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​៣​កញ្ចប់ ​ហើយ​រក្សាទុក​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នឹង​វត្ថុតាង​មួយចំនួន​ស្ថិត​ក្នុងភូមិ​ឈើទាល​ភ្លោះ ​ឃុំ​ព្រែក​សា​ម៉ាន់ ​ស្រុក​ឆ្លូង ​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។​

​លោក គង់ ស៊ីដន​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ​ដឹងថា​កម្លាំង​របស់លោក​ស​ហ​ការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ឆ្លូង​ ក្រោម​ការចង្អុល​ណែនាំ​របស់លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នឹង​ដឹកនាំ​ផ្ទាល់​ដោយ​លោក ជា សុភ​ក្ត្រ័ ព្រះរាជអាជ្ញារង​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ចំនួន​០៣​កញ្ចប់​។

លោក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ ០១​នាក់ ឈ្មោះ មីន គ្រី​យ៉ា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​ចំណុច​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។ ​ដោយ​ដកហូត​បាន​សំភារ​:​វត្ថុតាង​មួយចំនួន​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៣​កញ្ចប់​(​ធំ​២ និង​តូច​១) នឹង​ថង​សំរាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួនធំ ទុយោ​សំរាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន​២ នឹង សំភារ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ជាមួយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ២​ដើម ហើយ​ម៉ូតូ​ចំនួន ០១​គ្រឿង​នឹង​ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង ។

លោក គង់​ស៊ីដន​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១១​ខែមិថុនា​ ឆ្នាំ​២០១៨​នេះ​ថា ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំនុំរឿង​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម