​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តបន្ទាយមានជ័យ​បាន​ចែក​និង​សាងសង់​ឡ ប៊ី​ស៊ី​អេ​(BCA) ដែល​ធ្វើការ​បំប្លែង កាកសំណល់​ពីស​ត្វ​ប្រែក្លាយជា​ថាមពល​ហ្គាស​។​

​លោក តោ មេសា អនុប្រធាន​ការិយាល័យ​ខាងលើ​នោះ បានឱ្យដឹង​កាលពី​ថ្ងៃទី​១១​ខែមីនា​ថា​ក្រោម​ជំនួយ​របស់​ដៃគូ អភិវឌ្ឍន៍ ភ្នាក់ងារ​សាងសង់​ឡ BCA បានធ្វើការ​បំប្លែង​កាកសំណល់​ពី​សត្វ​ទាំងនោះ ។​ពោលគឺ​ចង់​ប្រែក្លាយជា ថាមពល​ហ្គាស​សម្រាប់​ចម្អិន​ម្ហូបអាហារ នៅតាម​ក្រុមគ្រួសារ​កសិករ​នៅ​មូលដ្ឋាន​ដែល​គាំទ្រ​ដោយ​កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ NBP នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​លោក​បន្តថា ឡ​រាប់សិប​នឹងត្រូវ​ចែកជូន​កសិករ​គោលដៅ​បន្តបន្ទាប់ ៕​