​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង​ព្រះរាជ តំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​នាំយក​ព្រះរាជ​អំ​ណាយ​ដ៏​ថ្លៃថ្លា ជូន​ប្រជារាស្ត្រ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នាពេល​ថ្មីៗ​នា​ស្រុក​ភ្នំស្រុក ព្រះនេត្រព្រះ ថ្មពួក និង ស្រុក​ម៉ាឡៃ កន្លងមកនេះ​ចំនួន​៨២​គ្រួសារ​។​ក្នុងឱកាស​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ផងដែរ​។ ពិធី​រួម​បានធ្វើ​នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ។​

​ព្រះរាជ​អំណោយ​គឺ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ​៥០​គីឡូក្រាម ឃី​ត​មួយកញ្ចប់ (​មុង​មួយ ភូ​យ​១ ក្រមា​១ សារុង​១)​មី​មួយ​កេស​ស្មើ​២៥​កញ្ចប់ ត្រីខ​១០​កំប៉ុង តង់​កៅស៊ូ​មួយ អាវយឺត​មួយ ម៉ាស​មួយ​ដុំ ថវិកា​៤០​ម៉ឺន​រៀល និង​រងគ្រោះ​ធ្ងន់ធ្ងរ​បាន​៨០​ម៉ឺន​រៀល​៕