ដោយ : ប​.​ជ័យ / ព្រំដែន​កម្ពុជា​- ថៃ​:​នគរបាល កងទ័ព​កម្ពុជា -​ថៃ​នៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ជួរមុខ​នៅ​គោលដៅ​ខ្លះ​នា ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទល់មុខ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​បាន​ជួបពិភាក្សា​ការងារ​ទំនាក់ ទំនង និង​សហប្រតិបត្តិការ ។​

​មន្ត្រីនគរបាល​នៃ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​អូរ​ល្ហុង បញ្ជាការដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា តូច​លេខ​:៨៩១ ម៉ាឡៃ​បានឱ្យដឹងថា នៅ​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២២ លោក​អនុសេនីយ៍ឯក ព្រំ ភរ នាយប៉ុស្តិ៍ នគរបាល​ការពារ​ព្រំដែន​អូរ​ល្ហុង​បាន​ដឹកនាំ​កម្លាំង​ចំនួន​ប្រាំពីរ​នាក់​រួមជាមួយ​ក​ម្លាំ​ង​យោធា​ផ្នែក​សឹក​រង​ម៉ាឡៃ​ចំនួន​ប្រាំពីរ នាក់​ដឹក​ដោយ​លោក វរសេនីយ៍ត្រី​ជា រិ​ទ្ធ មេ​កងអនុសេនាធំ​ទី​១​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​រវាង​ទាហាន​ឈុតខ្មៅ ថៃ​ចំនួន​១១ នាក់​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី មី​ត​បាន់​ឆា ថង​សូ​ផា មេកង​ថ្មី​កងអនុសេនាធំ ១៣០៤​នៅ​ទឹកដី​ថៃ ជាប់​ព្រំដែន​ក្នុងភូមិ​ណង​អៀន ឃុំ​ថា​ខាម ស្រុក​អារញ​ចំណុច​TA(39684-05671)​ទល់មុខ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ។

​បំណង​ក្នុងការ​ជួបពិភាក្សា​គឺ ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន គ្នា​ទៅវិញទៅមក ការពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិ​ទ្វេភាគី ការជួយ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ខុសច្បាប់ គ្រប់​ប្រភេទ​និង​ពលករ​ឆ្លងដែន​ខុសច្បាប់ ៕​