​ដោយ​:​អង្គា​រ៍​ហេង​/​ភ្នំពេញ​: បុរស​ម្នាក់​សង្ស័យ​ជា​ជនជាតិ​ចិន បាន​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រទេះ​អេតចាយ​ដែល​កំពុង​ឈប់​លើ​ស្ពាន​ច្បារអំពៅ​ពីក្រោយ​ពេញទំហឹង ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​។
​ហេតុ​កា​៛​ណ៍​នេះ កើតឡើង​នាយ​ប់​ថ្ងៃ​សុក្រ ទី​១១ ខែមីនា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​លើ​ស្ពាន​ច្បារអំពៅ ក្នុង​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ។

​សព​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយ​ត្រូវគេ​ស្គាល់​ថា​ជា​ជនបរទេស ជិះ​ម៉ូតូ​ម៉ាក ZOOMER -X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HS-9912 ៕