ដោយៈចាន់តូ/ភ្នំពេញៈ រឿងគួរឱ្យរន្ធត់មួយបានកើតឡើង។ យុវជនពីរនាក់ជាបងប្អូនថ្លៃបានជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តឆ្លងផ្លូវបុកបណ្តាលឱ្យស្លាប់ម្នាក់​​របួសធ្ងន់ម្នាក់កាលពីព្រឹក ថ្ងៃទី ១២ខែ មីនា ឆ្នាំ ២០២២​ចំណុចខាងត្បូងរង្វង់មូលនាងមច្ឆា ប្រមាណ១០០ម៉ែត្រ តាមបណ្តោយមហាវិថីអូសុីអាយសុីកែងផ្លូវបេតុងក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

រថយន្ត ម៉ាកតូយូតា តាកូម៉ាពណ៌សពាក់ស្លាកលេខភ្នំពេញ2BG 6730បេីកដោយបុរសវ័យចំណាស់ម្នាក់។

ចំណែកម៉ូតូ ម៉ាកហុងដា ឌ្រីមសង់ពណ៌ ខ្មៅពាក់ស្លាកលេខ កណ្តាល1AN 2782ជិះគ្នាពីរនាក់ជាបងប្អូនថ្លៃនឹងគ្នា។ អ្នកឌុបឈ្មោះលី ណាំឈីវ អាយុ១៨ឆ្នាំមុខរបរកម្មផ្សារដែកស្នាក់នៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានស្លាប់នឹងម្នាក់ទៀតជាបងថ្លៃរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថានៅម៉ូតូជិះគ្នាពីរតាមបណ្តោយផ្លូវអូសុីអាយុសុីក្នុងទិសដៅពីជេីងទៅត្បូង។លុះដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តតាកូម៉ាបេីកតាមបណ្តោយផ្លូវ​អូសុីអាយសុីបេីកទិសដៅពីត្បូងទៅជេីងបត់ឆ្វេងបានបុកជាមួយម៉ូតូពេញទំហឹងហើយអូសម៉ូតូជាច្រើនម៉ែត្រ។

ក្រោយពីកេីតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ឯអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែកម៉ូតូនឹងរថយន្តរួមទាំងតៃកុងរថយន្តបន្ទាប់ពីវាស់វែងរួចត្រូវបានបញ្ជនទៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានីដេីម្បីចាត់ការតាមនីតិវិធី៕សរន