ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអះអាងថា នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ នេះ គ្រាប់បែកទម្លាក់ពីលើយន្តហោះ មួយគ្រាប់ទៀតត្រូវបានរកឃើញ និង បោសសំអាត ដោយសុវត្ថិភាព ។
លោកបានអះអាងថា គ្រាប់នេះកប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រជាង៥០ឆ្នាំមកហើយ ប៉ុន្តែវានៅតែមានប្រសិទ្ធភាពគ្រោះថ្នាក់ដដែល ប៉ុន្តែ កំលាំងជំនាញគ្រាប់មិនទាន់ផ្ទុះរបស់អង្គភាពស៊ីម៉ាក់ភ្នំពេញ បានដោះបន្សាបបាន ។
លោកបានបន្ថែមថា គ្រាប់បែកទម្លាក់ពីយន្តហោះនោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០ គីឡូក្រាម ជាសំណល់សង្គ្រាម ។លោកបានបន្តថា គ្រាប់បែកនេះ ស្ថិតនៅក្នុងភូមិក្តឿង ឃុំតាដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កប់ក្នុងដីជម្រៅប្រមាណ១៥ម៉ែត្រ ប្រទះឃើញដោយម្ចាស់ការដ្ឋានរណ្តៅដី៕