ដោយ: ម៉ន/ភ្នំពេញ: កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក និងមានការអមដំណើរដោយមន្ត្រីក្រោមឱវាទ បាននាំយកអំណោយ ចែកជូនពលរដ្ឋងាយរងគ្រោះ៣០ គ្រួសារ នៅសង្កាត់ផ្សារដេប៉ូទី១។មន្ត្រីបានឱ្យដឹងថា អំណោយដែលលោកអភិបាលខណ្ឌឧបត្ថម្ភដល់បងប្អូនទាំង៣០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន អង្ករ
២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ជែលលាងដៃ១ដប ម៉ាស់១កញ្ចប់ ថ្នាំពេទ្យ១កញ្ចប់ និងថវិកាចំនួន ៣០.០០០ រៀល ៕