ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ បវរកញ្ញាឯកវៀតណាមនាង ហហិន នី (H’Hen Nie) បានស្លៀកពាក់ឈុតរ៉ូបរាងសម្បុកពីងពាងដើម្បីបង្ហាញម៉ូតសម្លៀកបំពាក់ចុងក្រោយបង្អស់របស់អ្នករចនាម៉ូតជនជាតិវៀតណាមលោកហ័ង ហៃ (Hoang Hai)នៅទីក្រុងហូជីមិញ។
នាង ហហិន នី ជាបេក្ខនារីកំពូលទាំង ៥ នៃការប្រកួតបវរកញ្ញាចក្រវាល២០១៨ បានស្លៀកឈុតពិសេសនេះសម្រាប់កម្មវិធីបង្ហាញម៉ូតកាលពីថ្ងៃចន្ទទី៧មីនា។ ការរចនាកន្ទុយរ៉ូបដែលប៉ាក់ជាសម្បុកពីងពាង ត្រូវបានធ្វើឡើងជាមួយនឹងស្រទាប់ស្តើងនៃសាច់ក្រណាត់សូត្រ។
កម្មវិធី VIP នេះគឺសម្រាប់ការសម្ពោធភាពយន្តរឿង “Oceanid Doris” ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕
នាង ហហិន នី និងតារាបង្ហាញម៉ូតវៀតណាមជាច្រើនរូបទៀតដើរម៉ូតឈុតសម្លៀកបំពាក់សម្បុកពីងពាងច្នៃម៉ូតដោយលោក ហ័ង ហៃ