ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅធ្វើការសាកសួរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ករណីនេះ កើត ឡើងនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ រឿងរ៉ាវមួយទាក់ទងការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរសជាម្ចាស់ឆ្កែបានស្រែកទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើទសត្វឆ្កែជាទីស្រឡាញ់របស់គាត់ត្រូវបានក្រុមកម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់និងកាប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយស្រា។

រឿងរ៉ាវមួយនេះ បានធ្វើឲ្យផ្ទុះកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើស៊ី។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់រស្មីកម្ពុជាថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីចាប់សត្វឆ្កែយកទៅសម្លាប់ធ្វើម្ហូប។ ម្ចាស់ឆ្កែទាំងបីក្បាលឈ្មោះ លី ធីឌីន ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត ។

លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យទាំង ០៩នាក់ ដែលឃាត់ខ្លួនរួមមាន:
១.ឈ្មោះ តុក ឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងស្កន់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
២.ឈ្មោះ អ៊ាន ពិសិដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចំរើនផល សង្កាត់បឹងទំពន ខណ្ឌមានជយ័ រាជធានី ភ្នំពេញ ។
៣.ឈ្មោះ វង្ស វណ្ណេត ភេទប្រុស អាយុ៣៨ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។
៤.ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិ ស្វាយធំ សង្កាត់ក្រាំង អំពិល ក្រុងកំពត ខេត្តកំពត ។
៥.ឈ្មោះ ស្រេង បូរិទ្ធ ភេទប្រុស អាយុ៣៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មគោល ឃុំរអាង ស្រុកំពង់សៀម ខេត្តសៀមរាប ។
៦.ឈ្មោះ អ៊ុ សំអុល ភេទប្រុស អាយុ៥២ឆ្នាំទីលំនៅបច្ចុប្បន្នភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
៧.ឈ្មោះ ហៀប លីត ភេទប្រុស អាយុ២៥ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង ខេត្តពៃ្រវែង ។
៨.ឈ្មោះ សាន សុគុន ភេទប្រុស អាយុ៥២ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។
៩.ឈ្មោះ នេត តេង ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
ចំណែកប្រជាពលរដ្ឋនៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត និងអ្នកលេងបណ្តាញសង្គមបានសាទរចំពោះចំណាត់ការទីលើក្រុមជនសង្ស័យទាំង ៩នាក់ ដែលចាប់ឆ្កែរបស់ប្រជាពលរដ្ឋយកទៅសម្លាប់ធ្វើស៊ី៕ សរន