ដោយ:ដេប៉ូ/ភ្នំពេញ៖ក្រសួង អប់រំ យុវជន និង កីឡា ប្រារព្ធ ទិវា ជាតិ អំណាន ១១ មីនា ២០២២ ក្រោម ប្រធានបទ៖ «អំណាន ជួយ លើក កម្ពស់ គុណភាព ជីវិត ក្នុង សង្គម ឌីជីថល» ដែលមាន គោល បំណង រំលេច ឱ្យ ឃើញ អំពី តួនាទី របស់ អំណាន និង ភាព ពាក់ព័ន្ធ របស់ អំណាន ជាមួយ នឹង គុណភាព ជីវិត លើ គ្រប់ ទិដ្ឋភាព នៅ ក្នុង ដំណាក់ កាល នៃ ការ វិវឌ្ឍ ឈាន ឆ្ពោះ ទៅ រក សង្គម ឌីជីថល។
ក្រសួងអប់រំបានឱ្យដឹងថា ដើម្បី បង្ក លក្ខណៈ ងាយ ស្រួល ប្រកបដោយ សុវត្ថិភាព ទប់ ស្កាត់ ការ ឆ្លង ជំងឺ កូវីដ-១៩ ដល់ សិស្សានុសិស្ស នៅ ពេល ចូល អាន សៀវភៅ នៅ ក្នុង បណ្ណាល័យ សាលារៀន ត្រូវ ពិនិត្យ និង រៀបចំ ឲ្យ អ្នក សិក្សា អង្គុយ ឃ្លាត ពី គ្នា ដោយ រក្សា គម្លាតឲ្យបានត្រឹមត្រូវ ត្រូវ កំណត់ ចំនួន សិស្ស ចូល អាន ក្នុង បណ្ណាល័យ ជៀសវាង មាន ក្រុម មនុស្ស ច្រើន និង រៀបចំ នូវ ម៉ាស់ និង ទឹក អាល់កុល លាង សម្អាត ដៃ បម្រុង ទុក សម្រាប់ ឲ្យ សិស្ស ប្រើប្រាស់ ជានិច្ច៕srn