ដោយៈអង្គារ៍ហេង/ភ្នំពេញៈសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដោយបានឃាត់ខ្លួន ជនសង្ស័យពីរនាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជាតិអាម៉េរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូ ក្រាមហើយនៅរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២២នេះត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត លោក ឧត្តមសេនីយ៍ត្រី គឹម តូ លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ ដោយមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបនៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានពីរនាក់:១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាម៉េរិកកាំង ២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។
ទន្ទឹមនេះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២ គីឡូនិង ៧២៤ក្រាម ។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕សរន