ដោយៈរិទ្ធិសែន/ពោធិ៍សាត់:នៅថ្ងៃទី១២មីនា២០២២នេះរដ្ឋបាលខេត្តពោធិ៍សាត់ បានទទួលសម្ភារៈប្រើប្រាស់និងគ្រឿងបរិក្ខាពេទ្យដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោធីតា(TYDA)និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី  ទុកសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសផ្គត់ផ្គង់ដល់ការសម្រាកព្យាបាលវះកាត់និងសង្គ្រោះអ្នកជំងឺផ្សេងៗ ។

ពិធីធ្វើឡើងដោយមានការចូលរួមពីលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់និងជាតំណាងលោកជាវ តាយ អភិបាលខេត្តពោធិ៍សាត់ លោកទន្តបណ្ឌិត ហោអូន ប្រធានក្រុមការងារគ្រប់គ្រងសម្ភារៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាយករងរដ្ឋបាលសាលាខេត្តលោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតំណាងមន្ទីរពេទ្យបង្អែកខេត្តស្រុកនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ ។

គ្រឿងសម្ភារៈប្រើប្រាស់និងគ្រឿងបរិក្ខារពេទ្យដែលផ្ដល់ជូនរដ្ឋបាលខេត្តក្នុងឱកាសនោះមាន:សម្ភារៈ​ទាក់ទងការរំនិងការថែទាំរបួសចំនួន ១៥៣  សម្ភារៈជំនួយការពិនិត្យជំងឺទូទៅនិងរោគស្ត្រីចំនួន ១៥០ កេះសម្ភារៈជំនួយការងារមន្ទីរពិសោធន៍ចំនួន ១៥០ សម្ភារៈជំនួយការវះកាត់ចំនួន ១៥០ កេះសំភារៈបរិក្ខារផ្សេងៗចំនួន ១៥០ កេស និងជែលលាងសម្អាតដៃ៥០មីលីលិត្រចំនួន៣៥ ០០០ដប ជែលលាងសម្អាតដៃ​២៣៦មីលីលិត្រចំនួន៥០០០ដប ជែលលាងដៃ៥០០មីលីលិត្រមួយម៉ឺនដប អាវក្រណាត់សម្រាប់អ្នកជំងឺចំនួន ៩ ៥០០ អាវនិងជើងដើរចំនួន ២០សម្រាប់ ។

នៅក្នុងឱកាសនោះលោកចេងឡៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់លោកបណ្ឌិតហ៊ុនម៉ាណែតនិងលោកស្រីដែលបានផ្តល់អំណោយដ៏ថ្លៃថ្លា និង ចាំបាច់នេះ៕សរន

សមាសភាពការីនិពន្ធ_និង_អ្នកយកព័ត៌មាននៅផ្នែកទាំង៥នៃក្រុមហ៊ុនអប្សរាព័ត៌មាន២០២២