លោក​នួន​សារ៉ន អភិបាលស្រុក​កែវ​សីមា បន្ត​យកប្រាក់​ផ្ទាល់ខ្លួន​សង់ផ្ទះ​ជួន​ទុរគតជន​

1129
ចែករម្លែក

មណ្ឌលគិរីៈ​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ​២០១៨​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ស្រុក​កែវ​សីមា បាន​អម ដំណើរ​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កែវ​សីមា និង​ជា​ប្រធានកិត្តិយស សយ​សស ដើម្បី​ប្រគល់​ផ្ទះ​ឈើ​មួ​ុ​យ​ខ្នង​ដល់​ស្ត្រី​មេម៉ាយ​ឈ្មោះ នូវ មុន ភេទ​ស្រី អាយុ ៦៦ ឆ្នាំ រស់នៅ​ភូមិ ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។​

​ទំហំ ៥ គុណ ៧ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៧​លាន​រៀល ជា​ថវិកា​ផ្ទាល់​ខ្លួ​​ន​របស់លោក នួន សារ៉ន អភិបាលស្រុក និង​មានការ​ចូលរួម​ពី​លោកនាយ​ប៉ុស្តិ៍​ស្រែ​ព្រះ ព្រមទាំង​សប្បុរសជន នានា​ផងដែរ​។ ស្របពេល​នុះ​ដែរ​ក៏បាន​នាំយក​នូវ​អង្ករ ២៥ គីឡូក្រាម និង​ថវិកា ៣១​ម៉ឺន ៥​ពាន់​រៀល ជូន​ដល់​លោកយាយ និង​ថវិកា ៤៦​ម៉ឺ​ន​រៀល​ឧបត្ថម្ភ​ដល់​មន្ត្រី​សាលាស្រុក កូន​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ផងដែរ ៕ ដោយ​: សាត​ចាន់​បុត្រ

លោកនួនសារ៉ន អភិបាលស្រុកកែវសីមា បន្តយកប្រាក់ផ្ទាល់ខ្លួនសង់ផ្ទះជួនទុរគតជនដោយៈសាតចាន់បុត្រមណ្ឌលគិរីៈថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨សម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុកកែវសីមា បានអមដំណើរលោកអភិបាល នៃគណៈអភិបាលស្រុកកែវសីមា និងជាប្រធានកិត្តិយស សយសស ដើម្បីប្រគល់ផ្ទះឈើមួុយខ្នងដល់ស្ត្រីមេម៉ាយឈ្មោះ នូវ មុន ភេទស្រី អាយុ ៦៦ ឆ្នាំ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ។ ទំហំ ៥ គុណ ៧ ដែលត្រូវចំណាយថវិកាប្រមាណជាង៧លានរៀល ជាថវិកាផ្ទាល់ខ្លួុនរបស់លោក នួុន សារ៉ន អភិបាលស្រុក និងមានការចូលរួមពីលោកនាយប៉ុស្តិ៍ស្រែព្រះ ព្រមទាំងសប្បុរសជននានាផងដែរ។ ស្របពេលនុះដែរក៏បាននាំយកនូវអង្ករ ២៥ គីឡូក្រាម និងថវិកា ៣១មុឺន ៥ពាន់រៀល ជូនដល់លោកយាយ និងថវិកា ៤៦មុឺនរៀលឧបត្ថម្ភដល់មន្ត្រីសាលាស្រុក កូនមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិផងដែរ។

Posted by Rasmei Kampuchea Daily on Sunday, June 10, 2018