ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះ ការផ្សព្វផ្សាយរបាយការណ៍ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) ស្ដីពី សេរីភាព សារព័ត៌មាននៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នេះ ថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២១ បានធ្លាក់ចុះកាន់តែ អាក្រក់ បើ ប្រៀបធៀប នឹងឆ្នាំ ២០២០ កន្លងទៅ ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ បញ្ជាក់ប្រាប់ AMS នៅ ថ្ងៃទី ១៣ ខែមីនា នេះ ថា ” ការកត់ត្រា នៅទិន្នន័យ ចំពោះ អ្នកសារព័ត៌មាន មួយចំនួន ដែលបានប្រព្រឹត្តខុសច្បាប់ ហើយ ត្រូវបាន អាជ្ញា ធរមាន សមត្ថកិច្ច ពាក់ព័ន្ធ អនុវត្ត ទៅតាម នីតិវិធី ច្បាប់ នោះ គឺ មិនបាន ធ្វើការ សិក្សា ស្រាវជ្រាវ ហើយ មិនបាន ផ្ទៀងផ្ទាត់ ទៅតាម ករណី នីមួយៗ ទៅតាម អង្គហេតុ និង អង្គច្បាប់ នោះទេ គឺជា ការកត់ត្រាទៅលើ បរិមាណ ដោយ មិនបាន ធ្វើការ សិក្សា វាយតម្លៃថា តើ ករណី នីមួយៗ នោះ វា មាន អង្គហេតុ និង អង្គច្បាប់ ដូចម្តេច ? ហើយ ថា តើ ករណី និ មួយៗ នោះ ត្រូវបាន ដោះស្រាយ ឬក៏ មានដំណើរ ការ វិ ឌ្ឍ ន៍ ទៅដល់ នោះ ហើយ ? ។ តែ វា ជាការ កត់ ត្រាតែ បរិមាណ ដោយ មិនបាន ធ្វើការ ផ្ទៀងផ្ទាត់ ធ្វើការ សិក្សា ឲ្យ លម្អិត និង ច្បាស់លាស់ ទៅតាម ករណី និ មួយៗ នោះទេ ។
អ្នកនាំពាក្យ ដដែល បញ្ជាក់ថា ការអនុវត្ត នីតិវិធី ផ្លូវច្បាប់ ទៅលើ អ្នកសារព័ត៌មាន មួយចំនួន ដែល បាន ប្រព្រឹត្ត ផ្ទុយ នឹង ច្បាប់
ប្រព្រឹត្ត ប្រាសចាក និង ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាម ជា អ្នកសារព័ត៌មាន វា ពុំមែន ជាការ រិត ត្បិត សិទ្ធិសេរីភាព ពុំមែន ជាការ គំរាមកំហែង ឬ ការ ធ្វើទុក្ខបុកម្នេញ ទៅលើ អ្នកសារព័ត៌មាន នោះទេ ។ អ្នកសារព័ត៌មាន ក៏ដូចជា ប្រជាពលរដ្ឋ ទូទៅ ក៏ដូចជា អ្នក ប្រកប វិជ្ជាជីវៈ ដទៃទៀត ដែរ នៅពេលដែល ពួកគាត់ ប្រព្រឹត្ត ផ្ទុយ នឹង ច្បាប់ ប្រព្រឹត្ត ប្រាសចាក និង ក្រមសីលធម៌ វិជ្ជាជីវៈ ពួកគាត់ គឺ ត្រូវតែ ទទួលខុសត្រូវ ចំពោះមុខ ច្បាប់ ជា ធរមាន ” ។
អ្នកនាំពាក្យ ដដែល បាន បន្តថា វិស័យ ព័ត៌មាន និង សោតទស្សន៍ នៅ ព្រះរាជាណាចក្រ កម្ពុជា គឺមាន ការរីកចម្រើន គួរ ឲ្យ កត់ សម្គាល់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។ ជាក់ស្តែង សង្កេតឃើញថា ប្រព័ន្ធ ផ្សព្វផ្សាយ បែប ប្រពៃណី ទាំង បែប ទំនើប មានការ រីកចំរើន ទាំង វិសាលភាព និង មធ្យោបាយ នៅ ក្នុងការ ផ្តល់ព័ត៌មាន ជូនទៅ ប្រជាពលរដ្ឋ ទាំង ក្នុង នឹង ក្រៅ ប្រទេស ឲ្យ បានទទួល ព័ត៌មាន នឹង ហេតុការណ៍ ព្រឹត្តិការណ៍ ក៏ដូចជា ព័ត៌មាន ផ្សេងៗ ដែល កើត នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជា នៅក្នុង ពិភពលោក ទាំងមូល ។
លោក មាស សុ ភ័ ណ្ឌ បាន បន្តថា បើ ពិនិត្យ ទៅលើ ចំនួន នៃ អង្គភាព ផ្សព្វផ្សាយ នៅពេល បច្ចុប្បន្ននេះ ឃើញថា មានការ កើន ឡើងជា លំដាប់ ពីមួយ ឆ្នាំទៅ មួយឆ្នាំ ។ ឧទាហរណ៍ ជាក់ស្តែង ប្រព័ន្ធ ផ្សព្វផ្សាយ តាមបែប ទំនើប ផ្សព្វផ្សាយ តាម អ៊ីនធឺណិត មាន គេហទំព័រ និង ទូរទស្សន៍ អន ឡាញ បើ គិត ត្រឹម ដំណាច់ឆ្នាំ ២០២១ នេះ គឺមាន ការកើនឡើងរ ហូត ទៅ ដល់ ៧៨៧ អង្គភាព ហើយ ចំនួន នេះ បើ ប្រៀបធៀប នឹង រយៈ ពេល ដូចគ្នា កាលពី ឆ្នាំ ២០២០ គឺមាន ការកើនឡើង ទៅ ដល់ ១១៨ អង្គភាព ផងដែរ ។ ក្រៅពីនោះ ឃើញថា ប្រព័ន្ធ ផ្សព្វផ្សាយ បែប ប្រពៃណី មាន ទាំង វិទ្យុ ទូរទស្សន៍ ទស្សនា វ ដ្តី ជាច្រើន ផងដែរ ក៏ កំពុងតែ បម្រើការ ផ្សព្វផ្សាយ ព័ត៌មាន យ៉ាង សម្បូរបែប ទៅដល់ ប្រជាជន ហើយ ចំនួន អ្នកសារព័ត៌មាន ទាំង ជាតិ និង អន្តរជាតិ ដែល កំពុង ប្រកប វិជ្ជាជីវៈ សារព័ត៌ មាននៅ កម្ពុជា ក៏មាន ការកើនឡើង ផងដែរ ។ ជាក់ស្តែង នៅក្នុង ឆ្នាំ ២០២១ សង្កេតឃើញថា អ្នកសារព័ត៌មាន ជាតិ និង អន្តរជាតិ ប្ប្រមាណជិត៦ពាន់ នាក់ កំពុង តែ បំពេញ តួនាទី ភារកិច្ច របស់ខ្លួន នៅក្នុង ការផលិត និង ផ្សព្វផ្សាយ ជូន ទៅដល់ ប្រជាពលរដ្ឋ ទាំង ក្នុង និង ក្រៅប្រទេស ផងដែរ ។ ទាំងនេះ អាច បញ្ជាក់ ផងដែរ ថា ស្ថានភាព សេរីភាព សារព័ត៌មាន ក៏ដូចជា បរិយាកាស នៃ ការអភិវឌ្ឍ វិជ្ជាជីវៈ សារព័ត៌មាន នៅក្នុង ព្រះរាជាណាចក្រ កម្ពុ ជាមាន ការរីកចំរើន ហើយ កាន់តែ ប្រសើរឡើង ដែល អាច អនុញ្ញាត ឲ្យ ប្រជាពលរដ្ឋ ទទួលបាន ព័ត៌មាន ពី គ្រប់ និន្នាការ ប្រព័ន្ធ ផ្សព្វផ្សាយ ចម្រុះ ដែល អាចជួយ ជា ផលប្រយោជន៍ ទៅដល់ ពួកគាត់ នៅក្នុង ការចូលរួម អភិវឌ្ឍន៍ សង្គមជាតិ ផងដែរ ៕ (ប្រភព AMS)