​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​គឺ​ទើបតែ​មាន​រយៈពេល​ជាង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ការចង្អុលបង្ហាញ​នានា​បានឱ្យដឹង​ថា​កងកម្លាំង​អ៊ុ​យក្រែន​​អាច​បង្ក​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពួក​ឈ្លានពាន​ទាំង​ផ្នែក​ទាហាន​និង​សម្ភារៈ​សឹក​រួចទៅហើយ​។

​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស ដែល​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចល័ត​លី​លើ​ស្មា​មនុស្ស ឬ MANPADS​គឺជា​កត្តា​សំខាន់​ក្នុង​ការរារាំង​កងកម្លាំង​រុស្ស៊ី​ពី​ការទទួល​បាន​ឧត្តមភាព​ដែន​អាកាស​​ដ៏​សំខាន់​។ អាវុធ​ប្រឆាំង​រថពាសដែក​ទាំង​បញ្ជា​ទិស​និង​មិន​បញ្ជា​ទិស​មានតម្លៃ​ស្មើៗ​គ្នា​សម្រាប់​កងទ័ព​អ៊ុ​យក្រែន ដែល​កំពុង​ប្រឈមមុខ​នឹង​សត្រូវ ដែល​មាន​សព្វាវុធ​ធុន​ធ្ងន់​នៅ​លើ​ដីគោក​ច្រើនជាង​។​

​កងកម្លាំង​អ៊ុយ​ក្រែន​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការទទួល​បាន​លំហូរ​ចូល​ដ៏​ធំ​នៃ​ស្តុក​បន្ថែម​នៃ​អាវុធ MANPADS និង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​រថពាសដែក​ប្រភេទ​ផ្សេងៗ​ពី​ប្រទេស​ជាង​១០​។ អាវុធ​ប្រឆាំង​រថក្រោះ​ជាច្រើន​អាច​ប្រើ​ប្រឆាំងនឹង​យានជំនិះ​ដែល​មិន​មាន​ពាស​ដែក រចនាសម្ព័ន្ធ​យោធា ទាហាន ក៏ដូចជា​រថពាសដែក​។ ដូចដែល​បាន​ប្រាប់​ការដឹកជញ្ជូន​អាវុធ​ថ្មី​ទាំងនេះ​នឹង​ត្រូវ​បាន​​បន្ថែម​ពីលើ​អាវុធ​ស្រដៀង​គ្នា​រាប់ពាន់​ដើម ដែល​បាន​បញ្ជូន​ទៅ​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​នេះ​រួចទៅហើយ​។ ខណៈ​សព្វាវុធ​ទាំងនេះ​មួយចំនួន ជាពិសេស​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​បញ្ជា​ទិស​ចាវើ​លីន​( Javelin)​និង​មី​ស៊ី​ល​ស្ទីង​ហ្គើ​( Stinger) បាញ់​ពី​ដី​ទៅ​អាកាស​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក​បាន​ក្លាយ​ជា​ឈ្មោះ​ដ៏​ល្បីល្បាញ ក៏​មាន​មី​ស៊ី​ល​លី​លើ​ស្មា​ជាច្រើន​ទៀត​ដែរ ដែល​គេ​មិនសូវ​ស្គាល់​។​

​តោះ​ទៅ​មើល​មី​ស៊ី​ល​លី​លើ​ស្មា​មិនសូវ​ល្បី​ផ្សេងទៀត​ដូចខាងក្រោម ៖

១. មី​ស៊ី​ល FIM-92 Stinger ៖ ដាក់​ឱ្យ​ប្រើ​ក្នុង​ជួរ​យោធា​អាម៉េរិក​ក្នុង​ឆ្នាំ​១៩៨១ សម្រាប់​បាញ់​យន្តហោះ​។

២. មី​ស៊ី​ល Grom/Grom-M (Piorun) ៖ វា​ជា​របស់​ប៉ូឡូញ​ដាក់​ឱ្យ​ប្រើ​ក្នុង​ទ​ស​វស្សរ៍ ១៩៩០ សម្រាប់​បាញ់​យន្តហោះ​។

៣. មី​ស៊ី​ល Strela and Igla ៖ វា​ជា​អាវុធ​របស់​អាល្លឺម៉ង់​មាន​សមត្ថភាព​ការពារ​ដែនអាកាស​យ៉ាង​មាន​ប្រសិទ្ធភាព​។

៤. មី​ស៊ី​ល NLAW ៖ វា​ជា​មី​ស៊ី​ល​បញ្ជា​ទិស​សម្រាប់​បាញ់​រថក្រោះ ផលិត​នៅ​ចក្រភព​អង់គ្លេស​។​

៥. មី​ស៊ី​ល Carl Gustaf ៖ វា​ជា​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ផលិត​ឡើង​ដំបូង​នៅ​ស៊ុយអែត​ក្នុង​ទសវត្សរ៍ ១៩៤០ និង កែលម្អ​ជា​បន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន​។

៦. Javelin