មន្រ្តីគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសមាជិកគណបក្ស ដោយ:វ៉ៃកូ/ស្វាយរៀងៈកាលពីនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុច ប្រធានក្រុមការងារចុះជួយក្រុងបាវិត បានអញ្ជើញជួប សំណេះ សំណាល ជាមួយក្រុមការងារគណបក្សសង្កាត់ព្រៃអង្គុញ គណបក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្សភូមិ និងក្រុមបក្សសរុបចំនួន ៣៥៧ នាក់។ ក្នុងឱកាសនោះលោក លី ធុច បាន វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំសង្កាត់គ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ លើកទឹកចិត្ត និងពលីខ្ពស់ បង្កើតអោយមានសមិទ្ធផលយ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសម្រាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឲ្យសមាជិកគណបក្ស ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។ លោកបានបន្តថាៈ សមិទ្ធផលទាំងនេះ បានកើតចេញពីការឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា ដែលសន្លឹកឆ្នោតនេះ បានក្លាយជាសន្លឹកឆ្នោតសន្តិភាព និងការអភិវឌ្ឍ៕

Mar 13, 2022

ដោយ​:​វ៉ៃ​កូ​/​ស្វាយរៀងៈកាលពី​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២ ក្នុងនាម លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស ប្រជាជន កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង លោក លី ធុច ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាវិត បាន​អញ្ជើញ​ជួប សំណេះ សំ​ណា​ល ជាមួយ​ក្រុមការងារ​គ​ណ​បក្ស​សង្កាត់​ព្រៃ​អ​ង្គុ​ញ គណបក្ស​សង្កាត់ សាខា​បក្ស​ភូមិ អនុសាខា​បក្ស​ភូមិ និង​ក្រុម​បក្ស​សរុប​ចំនួន ៣៥៧ នាក់​។

​ក្នុងឱកាស​នោះ​លោក លី ធុច បាន វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ជូន​ចំពោះ ថ្នាក់ដឹកនាំ​សង្កាត់​គ្រប់​ជាន់ថ្នាក់ ដែល​បាន​គាំទ្រ លើកទឹកចិត្ត និង​ពលី​ខ្ពស់ បង្កើតអោយមាន​សមិទ្ធ​ផល​យ៉ាង​ធំធេង​ជូន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​សម្រាប់​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ណែនាំ ឲ្យ​សមាជិក​គណបក្ស ត្រូវ​បន្ត​កែលម្អ​ទម្លាប់​ធ្វើការ លើកកម្ពស់​សេវា​មូលដ្ឋាន និង​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង ដើម្បី​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរឡើង​។

​លោក​បាន​បន្តថាៈ សមិទ្ធផល​ទាំងនេះ បានកើត​ចេញពី​ការ​ឆ្នោត​មួយ​សន្លឹក របស់​ប្រជាពលរដ្ឋ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សន្លឹកឆ្នោត​នេះ បាន​ក្លាយជា​សន្លឹកឆ្នោត​សន្តិភាព និង​ការអភិវឌ្ឍ​៕​/PC