ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​: កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប សមាជិក​គណៈអចិន្ត្រៃយ៍ គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តព្រៃវែង​ដោយ មានការ​ចូលរួម​ពី លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា លោក លោកស្រី​ជា តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ សំ​ណា​ល ជាមួយ​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ស្រុក​ពាម​ជរ​ចំនួន​១៩០​នាក់​រួមទាំង​បេក្ខជន ត្រៀម​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល ប្រារព្ធ​ធ្វើ​នៅ​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០២២ ។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ក៍បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច និង​លោកជំទាវ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តព្រៃវែង ដែលជា​និច្ចកាល​តែងតែបាន​ឧបត្ថម្ភ​គាំទ្រ ជួយ​ជ្រោមជ្រែង និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឃុំ ក៏ដូចជា​ស្រុក​និង​ខេត្ត​ទាំងមូល​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បានផ្ដល់ អនុសាសន៍ ណែនាំ​ដល់​គណៈកម្មាធិការ​បក្ស​ឃុំ សាខា អនុសាខា ក្រុម​បក្ស មន្ត្រី និង​សមាជិក​គណបក្ស​គ្រប់រូប ពិសេស​បេក្ខជន​ក្រុមប្រឹក្សាឃុំ ត្រូវ​ប្រកាន់ខ្ជាប់ នូវ​ចំណុច​គន្លឹះ មាន​ជំហរ​រឹងមាំ​ខាង​នយោបាយ សតិអារម្មណ៍ និង​ការចាត់តាំង នានា មាន​វិន័យ របៀបរបប​ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ឋានានុក្រម ចុះ​ជាប់​ជិត ស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ និង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​អនុវត្ត​គោលការណ៍​ទទួលខុសត្រូវ ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា និង​តម្លាភាព​បេក្ខជន​ដែល​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ ត្រូវ​បែងចែក កម្លាំង​ចុះ​តាម​ភូមិ ដើម្បី​ធ្វើ​ចលនា​ទាក់ទាញ​ប្រជាពលរដ្ឋ​ឱ្យ​គាំទ្រ និង​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា យើង​ចាប់ពីពេលនេះ​តទៅ​៕​សរន​-PC