ដោយ:សុផល

ស្វាយរៀង៖«តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា? គឺជាសំនួរដែលលោក ហ៊ុន ម៉ានី សួរទៅកាន់សមាជិក សមាជិកា ជាកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តស្វាយរៀង នាឱកាសពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្ត នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

ការតាំងជាសំណួរនេះ ធ្វើឡើងខណៈពេលដែលលោកគូសបញ្ជាក់ជូនដល់អង្គពិធី ពីសមត្ថភាពក្នុងការដឹកនាំគ្រប់ជ្រុងជ្រោយប្រកប ដោយទស្សនៈវិជ្ជា របស់គណបក្សប្រជាជនកម្ពុជា ពីមួយដំណាក់ កាលទៅមួយដំណាក់កាល។

លោកបានមានប្រសាសន៍ថា៖ «អ្នក រំដោះ ប្រជាជនចេញពីរបបកាប់សម្លាប់ខ្មែរក្រហមឲ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា ការចរចារស្វែងរកសន្តិភាពក៏គណបក្ស ប្រជាជនកម្ពុជាការនាំមកនូវសន្តិភាពពេញលេញក៏គណបក្ស ប្រជា ជន កម្ពុជា ការគ្រប់គ្រងស្ថានការពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្ស ប្រជាជនកម្ពុជា ការគ្រប់គ្រងជំងឺកូវីដ ១៩ក៏គណបក្សប្រជាជនកម្ពុជា ការ ចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ១៩ ក៏គណបក្ស ប្រជាជនកម្ពុជា។ តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជា?»

ទន្ទឹមនឹងការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គណបក្សប្រជាជនកម្ពុជា ចំពោះការការពារផលប្រយោជន៍ប្រជាជន និងការបន្តនៅជាប់ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ លោកបានយកឱកាសនេះ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនគ្រប់ៗរូប ដែលបានផ្តល់ជំនឿទុកចិត្ត និងបន្តគាំទ្រឥតងាករេចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ និងផែនការសកម្មភាពនានា ដែលបានដាក់ចេញ ដើម្បីរួមគ្នាធានាបាននូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀងត្រូវបានរៀបចំឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអគ្គលេខាធិការគណៈចលនាមហាជន រួមជាមួយវត្តមាន លោក ម៉ែន វិបុល ប្រធានគណៈ កម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត ព្រម ទាំងសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង៕Ph