ប្រែសម្រួល : កញ្ញាដាលីស,បំណង (ដេល្លីម៉េល) ៖ មីស៊ីលរបស់រុស្ស៊ីបានវាយលុកមូលដ្ឋានយោធាមួយនៅភាគខាងលិចអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១៣មីនា ដោយសម្លាប់មនុស្ស ៣៥នាក់នៅក្នុងការវាយប្រហារលើទីតាំងមួយដែលបម្រើការជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែននិងប្រទេសណាតូ ដែលគាំទ្រវិស័យការពារជាតិរបស់ខ្លួន។ ការវាយប្រហារនេះបានបង្ហាញពីការបង្កើនការវាយលុករបស់ទីក្រុងមូស្គូ និងលើកការប្រយុទ្ធគ្នាយ៉ាងគ្រោះថ្នាក់ទៅជិតព្រំដែនប៉ូឡូញ។
ការវាយប្រហារនៅជិតប្រទេសសមាជិកណាតូនេះបានបង្កើនលទ្ធភាពដែលសម្ពន្ធមិត្តនេះអាចត្រូវបានទាញចូលទៅក្នុងសមរភូមិហើយមានទម្ងន់ជានិមិត្តរូបនៅក្នុងជម្លោះដែលបានធ្វើឱ្យគូប្រជែងសម័យសង្គ្រាមត្រជាក់រស់ឡើងវិញ និងគំរាមសរសេរឡើងវិញនូវសណ្តាប់ធ្នាប់សន្តិសុខពិភពលោកបច្ចុប្បន្ន។
កាំជ្រួចមីស៊ីលរុស្សីជាង៣០ គ្រាប់បានតម្រង់គោលដៅលើទីតាំងយោធាដ៏ធំទូលាយនៅតំបន់យ៉ាវ៉ូរីវ (Yavoriv)ដែលត្រូវបានប្រើជាយូរមកហើយដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែនជាញឹកញាប់ជាមួយគ្រូបង្ហាត់មកពីសហរដ្ឋអាម៉េរិកនិងប្រទេសដទៃទៀតនៅក្នុងសម្ពន្ធមិត្តលោកខាងលិច។ ប៉ូឡូញក៏ជាផ្លូវឆ្លងកាត់សម្រាប់ជំនួយយោធាលោកខាងលិចទៅកាន់អ៊ុយក្រែនផងដែរហើយការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីមានការគំរាមពីទីក្រុងមូស្គូក្នុងការតម្រង់គោលដៅលើការដឹកជញ្ជូនអាវុធឆ្លងកាត់ពីទីនោះ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានហៅវាថាជា “ថ្ងៃខ្មៅ” ហើយជាថ្មីម្តងទៀតបានជំរុញឱ្យមេដឹកនាំណាតូបង្កើតតំបន់គ្មានការហោះហើរទូទាំងប្រទេស ជាការអង្វរមួយដែលលោកខាងលិចនិយាយថាអាចជំរុញសង្គ្រាមទៅជាការប្រឈមមុខដាក់គ្នាខាងអាវុធនុយក្លេអ៊ែរ។
លោកហ្សេលេនស្គីបាននិយាយថា “ប្រសិនបើអ្នកមិនបិទមេឃរបស់យើងទេ វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលដែលមីស៊ីលរុស្ស៊ីធ្លាក់លើទឹកដីរបស់អ្នក។ ទឹកដីរបស់អង្គការណាតូ។ទៅលើផ្ទះរបស់ពលរដ្ឋនៃប្រទេសណាតូ”។
ក្រៅពីអ្នកស្លាប់ទាំងនោះ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា មនុស្ស ១៣៤ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ៕
ស្លាប់៣៥នាក់និងរបួស១៣៤នាក់ក្នុងការវាយប្រហារតាមអាកាសពីសំណាក់រុស្ស៊ីលើមូលដ្ឋានទ័ពនៅតំបន់យ៉ាវ៉ូរីវរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ
ក្នុងពេលជាមួយគ្នា ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកជេក ស៊ុលលីវ៉ាន(Jake Sullivan)បានព្រមានថា រុស្ស៊ីនឹងជួបការឆ្លើយតបមួយពីណាតូបើការវាយប្រហារណាមួយរបស់ខ្លួននៅអ៊ុយក្រែនឆ្លងហួសព្រំដែនចូលក្នុងប្រទេសជាសមាជិកអង្គការសម្ពន្ធភាពសន្តិសុខ(ណាតូ)មួយនេះ។
ការព្រមាននេះកើតឡើងបន្ទាប់ពីរុស្ស៊ីបាញ់កាំជ្រួចរាប់សិបដើមកំទេចមូលដ្ឋានហ្វឹកហាត់យោធាមួយនៅក្បែរព្រំដែនប៉ូឡូញ ។
លោកស៊ុលលីវ៉ាន បានប្រាប់សារព័ត៌មានCBS Newsថា លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ច្បាស់ហើយថា អាម៉េរិកនឹងធ្វើការជាមួយសម្ពន្ធមិត្តដើម្បីការពារទឹកដីណាតូនៅគ្រប់អ៊ីង។ការវាយប្រហារលើទឹកដីណាតូ នឹងនាំអោយយកច្បាប់ក្នុងមាត្រាទី៥មកប្រើ គឺតំរូវអោយប្រទេសជាសមាជិកណាតូចេញមកការពារប្រទេសរងការវាយប្រហារ។«យើងនឹងព្រលែងការឆ្លើយតបរបស់កងកម្លាំងណាតូទៅមួយទំហឹង»។
លោកជេក ស៊ុលលីវ៉ាន បានបញ្ជាក់ថា ណាតូនឹងឆ្លើយតបភ្លាម សូម្បីតែរុស្ស៊ីបាញ់មួយគ្រាប់ចូលទឹកដីណាតូដោយចៃដន្តក៏ដោយ៕
លោកជេក ស៊ុលលីវ៉ាន