ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតប្រធានាធិបតីអាម៉េរិកលោកបារ៉ាក់ អូបាម៉ាបាននិយាយនៅលើគណនី Twitter របស់គាត់កាលពីថ្ងៃអាទិត្យទី១៣មីនាថាគាត់បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ តែមានអាការៈស្រាល។
លោកអូបាម៉ាបានសរសេរនៅលើ Twitter ដោយបន្ថែមថា ភរិយារបស់គាត់ ដែលជាអតីតជំទាវទីមួយ មីឆែល អូបាម៉ា រហូតមកទល់ពេលនេះនៅតែធ្វើតេស្តិ៍អវិជ្ជមាន។
លោកបានសរសេរថា “មីឆែលនិងខ្ញុំពិតជាដឹងគុណដែលបានចាក់វ៉ាក់សាំងនិងដូសជំរុញ”។
លោកអូបាម៉ារួមទាំងអតីតប្រធានាធិបតី លោកជីមមី ខាធឺ លោកចច ដាប់ប៊លយូ ប៊ូស លោក ប៊ីល គ្លីនតុន និងអតីតជំទាវទីមួយគ្លីនតុនបានបង្ហាញខ្លួនជាមួយគ្នានៅក្នុងវីដេអូមួយនាទីដែលបានចេញផ្សាយកាលពីខែមីនាឆ្នាំមុន ដោយគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងរបស់សហរដ្ឋអាម៉េរិក និងចែករំលែកអ្វីដែលពួកគេខកខានអំពីជីវិតមុនពេលមានជំងឺរាតត្បាត។
លោកអូបាម៉ាបាននិយាយនៅក្នុងវីដេអូថា “វ៉ាក់សាំងមានន័យថាក្តីសង្ឃឹម។ វានឹងការពារអ្នកនិងមនុស្សដែលអ្នកស្រលាញ់ពីជំងឺដ៏គ្រោះថ្នាក់និងសាហាវនេះ”។
កាលពីខែសីហា លោកអូបាម៉ាបានលុបចោលការប្រារព្ធខួបគម្រប់ ៦០ ឆ្នាំរបស់គាត់ ដោយសារតែការរីករាលដាលនៃមេរោគដែលតា៕
លោកអូបាម៉ាតេស្តិ៍វិជ្ជមានកូវីដ១៩ តែមានអាការៈស្រាលប៉ុណ្ណោះ