ភ្នំពេញៈ​ក្រសួង​ព័ត៌មាន បានកំណត់​កាលបរិច្ឆេទ​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​​​ប្រាំ​សម័យកាល ដែល​គ្រោង​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០២២ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ខៀវ កញា​រី​ទ្ធ ផ្ទាល់​គឺ​ជំ​រុញឱ្យ​បង្កើត​កម្មវិធី​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​៥​សម័យកាល ដោយ​គិត​ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដល់​២០១០ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា។ កម្មវិធី​នេះដែរ​នឹងមាន​ការចូលរួម​ពី​គ្រប់​បណ្តាសារ​ព័ត៌មាន​ធំៗ នឹងធ្វើឡើងក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់ឯកឧត្តម ខៀវ កាញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

​កម្មវិធី​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​ប្រាំសម័យកាល​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​សំខាន់​៣​ធំៗ​គឺ​៖
​ទី​១. ចូលរួម​អភិវឌ្ឍ និង​លើកស្ទួយ​អ្នកកាសែត ស្ថាប័ន​សារព័ត៌មាន និង​វិស័យ​សារព័ត៌មាន​ឱ្យ​បន្ត​លើចក្ខុវិស័យ​ដ៏​រឹងមាំ និង​រួមចំណែកដើម្បី​វឌ្ឍនភាព​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
​ទី​២. ជំរុញ​ឱ្យ​ប្រព​ន្ធ័​ផ្សព្វផ្សាយ​សាធារណៈ​ទាំងអស់​ធ្វើការ​ពង្រឹង និង​ផ្សព្វផ្សាយដោយ​តម្រង់​គុណ​តម្លៃ​នៃ​ទស្សនៈ ដ៏​ត្រឹមត្រូវក្នុង​សង្គមជាតិ​កម្ពុជា​
​ទី​៣. លើកទឹកចិត្ត​ដល់​បុគ្គល ក៏ដូចជា​ស្ថាប័ន​សារព័ត៌មាន ដែល​បាន​ខិតខំ​ប្រឹងប្រែង ធ្វើការ​លះបង់និង​ជា​គំរូ​ដ៏​ល្អ​ដល់​សង្គម នៅក្នុង​ការងារ​វិជ្ជាជីវៈ​វិស័យ​សារព័ត៌មាន​នេះ​។

​ក្រោម​ការចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ព័ត៌មាន​នាពេល​កន្លងមកនេះ កម្មវិធី​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន​ប្រាំសម័យកាល បានចាប់ផ្តើម​ឡើងវិញ​បន្ទាប់ពី បាន​ពន្យា​ពេល​ដំណើរការ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លងមកហើយ​។

​ក្រសួង​ព័ត៌មាន​បានសម្រេច​ជ្រើសរើស​សមាសភាព​គណៈកម្មកា​រ​ចំនួន​ប្រាំពីរនាក់ មកពី​ស្ថាប​ន័សារ​ព័ត៌មាន​ផ្សេងៗ​គ្នា ដើម្បី​ចងក្រង​រៀបចំ​កម្មវិធី​នេះ​ឱ្យមាន​ដំណើរការ​ទៅមុខតាម​ដំណាក់កាល​នីមួយៗ​។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន(រូបថត ឯកសារ)

​មិនតែប៉ុណ្ណោះ​គណៈកម្មការ​ទាំង​ប្រាំពីរ​រូប មាន​តួនាទី​ក្នុងការ​មូលមតិ​ឯកភាពគ្នា​ដើម្បី​ស្រាវជ្រាវ​រក បេក្ខជន ដែលជា​អ្នកសារព័ត៌មាន​សំខាន់ៗ ប្រកបដោយ​ស្នាដៃ ប្រចាំ​ទសវត្សរ៍ ១៩៧០ ,១៩៨០ ,១៩៩០, ឆ្នាំ​២០០០ និង​ឆ្នាំ​២០១០ ដើម្បី​លើកទឹកចិត្ត និង ប្រគល់​ពានរង្វាន់​ផងដែរ​។ លើសពីនេះទៅទៀត​គណៈកម្មកា​រទាំង​ប្រាំពីរ​រូប​ក៏មាន​តួនាទី​ពិភាក្សា​ស្វែងរក​មតិ​ស្ថាបនា​ស្តីអំពី​កម្មវិធី​ពានរង្វាន់​នេះ ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ឱ្យ​កាន់តែ​ល្បី​ខ្ចរខ្ចាយដល់​សាធារណជន និង​ក្រុម​អ្នកសារព័ត៌មាន​។

​ជា​លទ្ធផលមកដល់​ពេលបច្ចុប្បន្ន​នេះ គណៈកម្មការ​ទាំង​ប្រាំពីរ​រូប បាន​ស្វែង​រកឃើញ​នូវ​បេក្ខជន អ្នកសារព័ត៌មាន​នៅ​ស្ថាប​ន័​ ផ្សេងគ្នា ដែលមាន​រហូត ១៤​នាក់ ហើយ​១៤​នាក់​នេះ ត្រូវបាន​ចាត់ទុកជា​អ្នកសារព័ត៌មាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពាលី​ជីវិត​ទាំង​កំលាំងកាយ​ចិត្ត​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន នា​សម័យកាល​នីមួយៗ​។​

​សូមបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​កម្មវិធី​ដំបូង ដែល​ក្រសួង​ព័ត៌មាន​បានរៀបចំ​ធ្វើ សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​។ តាមរយៈ​កម្មវិធី​នេះ ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​សារព័ត៌មាន​មាន​ក្តី​រំពឹងទុក​ខ្ពស់​ដល់​ការលើកកម្ពស់​វិស័យ​សារព័ត៌​នៅក្នុង​ប្រទេស​កម្ពុជា កាន់​តែមាន​ភាពល្អប្រសើ​រ​ជាង​មុន​៕

***​សម្រាប់​បច្ចុប្បន្នភាព​បន្ថែម និង​ព័ត៌មាន​លម្អិត សូម​ចូល​មើល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាងក្រោម​៖

Cambodia Journalism Inspiration Awards

​អំពី​គណៈកម្មការ​រៀបចំ និង​ដៃគូ​ឧបត្ថម្ភ​
​គណៈកម្មការ​វាយតម្លៃ​ស្តីពី “​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ រ​ហូល​ដល់​ឆ្នាំ​២០១០” ត្រូវបាន​ជ្រើសតាំង​ដោយ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២២​។ គណៈកម្មការ និង​កំណត់​បញ្ជី​ឈ្មោះ​បេក្ខភាព​សម្រាប់​វាយតម្លៃ ក៏ដូចជា​គោលការណ៍ លក្ខខណ្ឌ និង​ផ្តល់​ពិន្ទុ​សម្រាប់​ជ្រើសរើស​ជ័យលាភី​ផ្អែកលើ​គុណវុឌ្ឍិ​ការងារ ការបណ្តុះបណ្តាល និង​បំពេញការងារ​កន្លងមក​។

​ពានរង្វាន់​លើកទឹកចិត្ត​ចំពោះ​អ្នកសារព័ត៌មាន ៥ សម័យកាល​” ផ្តួចផ្តើម​ដោយ​ក្រសួង​ព័ត៌មាន ក្រោម​ក្រោម​កិច្ចសហការ​រៀបចំ​ដោយសារ​ព័ត៌មាន​ត្នោត (TNAOT APP) ជាមួយ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន ស៊ី​ង​ហួយ ឌី​វេឡុ​ប​ម៉ិ​ន (​ខេ​ម​ឌា​) ដែលមាន​បទពិសោធន៍​សម្បូរបែប​ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ​ធំៗ​នៅ​ប្រទេស​កម្ពុជា ដូចជា STAR BAY នៅ​ក្រុងព្រះសីហនុ STAR CITY នៅក្បែរ​អាកាសយានដ្ឋាន​ភ្នំពេញ និង TK-STAR នៅក្នុង​តំបន់​ទួលគោក ហើយក៏​បាន​ចូលរួម​សហការ​ឧបត្ថម្ភ​ដោយ​មូល​និ​ធី​ព្រី​នស៍ ដែលជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​បាន​បង្កើតឡើង​ក្នុង​គោលដៅ​លើកកម្ពស់​សុខមាលភាព​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ លើសពីនេះ ក៏មាន​ការចូលរួមចំនែក​ក្នុងការ​ឧបត្ថម្ភ​កម្មវិធី​នេះ​អោយ​ដំណើរការឡើង​ដោយ​ក្រុមហ៊ុន GoodToGo ដឹកជញ្ជូន​អាហារ​Online, ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Titan Stone, ហើយនឹង​ក្រុមហ៊ុន​មូល​ប​ត្រ ខេ​ម​បូ​ឌា ស៊ី​ឃ្យូ​រី​ធី ផងដែរ​៕


https://www.youtube.com/watch?v=cwGDBba_di8