Views: 227 Post navigation សារព័ត៌មានអាម៉េរិកអះអាងថា រុស្ស៊ីស្នើសុំជំនួយយោធានិងសេដ្ឋកិច្ចពីចិនសំរាប់សង្រ្គាមនៅអ៊ុយក្រែន។ កម្ពុជាគិត ត្រឹមថ្ងៃទី១៣ខែមីនា ឆ្នាំ២០២២ គឺប្រជាជនជាង៩២ភាគរយបានទទួលការចាក់វ៉ាក់សាំង។លទ្ធផលនៃការចាក់វ៉ាក់សាំងមានដូចតទៅ៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៤ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៤ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៤២ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ១២០,៧៤ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៣,០០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ ជារួមលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,១៩ភាគរយ៕