ប្រែសម្រួល : កញ្ញាដាលីស (theguardian) ៖ គូស្នេហ៍អ៊ុយក្រែនមួយគូដែលបានជួបគ្នាដំបូងក្នុងអំឡុងសង្គ្រាមឆ្នាំ ២០១៥ ក្នុងប្រទេសបានសម្រេចចិត្តរៀបការមុនពេលពួកគចេញច្បាំងតទល់ជាមួយទាហានរុស្ស៊ីនៅជាយក្រុងគៀវ។
គូស្នេហ៍ ដែលបានជួបគ្នាដំបូងក្នុងអំឡុងសង្គ្រាមនៅដុនបាស (Donbas)កាលពីប្រាំពីរឆ្នាំមុន បានស្ថិតក្នុងពិធីមង្គលការ ដែលបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងប្រូវ៉ារី (Brovary) កាលពីព្រឹកថ្ងៃអាទិត្យទី១៣មីនា។
ទាហានទាំងពីរបានចាប់ផ្តើមទំនាក់ទំនងស្នេហារបស់ពួកគេនៅឆ្នាំ ២០២២ នៅពេលដែលពួកគេបានជួបគ្នាដោយចៃដន្យក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
កូនក្រមុំបាននិយាយថា “មានការលំបាកនៅខាងមុខយើង ដូច្នេះយើងបានសម្រេចចិត្តធ្វើវាឥឡូវនេះ” ខណៈបុព្វជិតយោធានិងជាគ្រូពេទ្យលោក យ៉េវហ្គេនី (Yevgeny)ជួយរៀបចំពិធីសម្រាប់គូស្នេហ៍នេះ។
ដោយសារតែហេតុផលសន្តិសុខ ឈ្មោះរបស់អ្នកទាំងពីរមិនត្រូវបានបញ្ចេញនោះទេ។
បុព្វជិតរូបនេះក៏រៀបចំពិធីមង្គលការសម្រាប់បុគ្គលិកយោធានិងគ្រូពេទ្យផ្សេងទៀតក៏ដូចជាសម្រាប់ជនស៊ីវិលផងដែរក្នុងអំឡុងសង្គ្រាមនេះ៕
បុព្វជិតយោធានិងជាគ្រូពេទ្យលោក យ៉េវហ្គេនី បានរៀបចំអោយ ទាហានជាគូស្នេហ៍រៀបការនឹងគ្នា មុនពេលចេញច្បាំងតតាំងជាមួយទាហានរុស្ស៊ី