៥​ថ្ងៃ​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដាក់ឱ្យ​ពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​បណ្តោះអាសន្ន​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែលជា​គម្រោង​របស់ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ ការដ្ឋាន​ទាំង មូល សម្រេចបាន​ប្រមាណ ៩៨ ទៅ ៩៩ ភាគរយ​ហើយ ពោលគឺ នៅតែ​រយៈពេល ៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​រួចរាល់​ជា​ស្ថាពរ ដើម្បី​ដាក់អោយ​បងប្អូន​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ ឆ្លងកាត់ ជា​បណ្តោះអាសន្ន​។​