ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កងទ័ពអាកាសតៃវ៉ាន់បាននិយាយថា យន្តហោះមីរ៉ាច ២០០០ (Mirage 2000 )ផលិតនៅបារាំងបានធ្លាក់នៅឯនាយឆ្នេរខាងកើតរបស់កោះ តែអាកាសយានិកត្រូវបានជួយសង្គ្រោះក្រោយចុចគន្លឹះលោតឆត្រយោងចេញដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃចន្ទ។
កងទ័ពអាកាសបាននិយាយថា វរសេនីយ៍ទោ ហួង ជុង-កាយ(Huang Chung-kai)បានចុចគន្លឹះលោតឆត្រយោងចេញពីយន្តហោះនៅម៉ោងប្រមាណ១១កន្លះព្រឹកក្រោយរាយការណ៍បញ្ហាម៉ាស៊ីន។ហួងបានចេញដំណើរប្រមាណមួយម៉ោងមុនចេញពីមូលដ្ឋានទ័ពអាកសតៃទុង(Taitung)ក្នុងបេសកកម្មហ្វឹកហាត់ធម្មតា ។លោកត្រូវបានឧទ្ធម្ភាគចក្រសង្គ្រោះស្រង់ចេញពីទឹក។
សូមបញ្ជាក់ថា កងទ័ពអាកាសតៃវ៉ាន់មានបញ្ហាគ្រឿងបរិក្ខាចាស់និងពិបាករកទិញគ្រឿងបន្លាស់ចំពេលចិនព្យាយាមដាក់កោះសេរីនិយមនេះអោយនៅឯកោនិងអាចប្រើកម្លាំងទ័ពវាយយកក្នុងករណីចាំបាច់។
តៃវ៉ាន់កំពុងដំណើរការយន្តហោះMirage 2000ចំនួន៥៥គ្រឿង រួមជាមួយយន្តហោះផលិតនៅអាម៉េរិកF-16ចំនួន១៤០គ្រឿង និងយន្តហោះប្រយុទ្ធIDFផលិតក្នុងស្រុកចំនួន១២៩គ្រឿង។
ជាមួយនឹងបញ្ហាអាយុកាលចាស់ យន្តហោះប្រយុទ្ធតៃវ៉ាន់ក៏ខូចសឹករិលដោយសារតែចេញទៅស្ទាក់ដេញយន្តហោះប្រយុទ្ធចិនញឹកញាប់ពេកនៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ដែលចិនប៉េកាំងថាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន៕
យន្តហោះMirage 2000ចេញដំណើរពីផ្លូវហាយវ៉េតៃវ៉ាន់មួយក្នុងអំឡុងពេលហ្វឹកហាត់ចុះឡើងលើផ្លូវថ្នល់កាលពីឆ្នាំ២០១៤