ប្រែសម្រួលៈបំណង(VnExpress)៖ វៀតណាមកាលពីម្សិលមិញបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២០៩.៤៨៦នាក់ទៀត ដោយនាំអោយចំនួនឆ្លងជំងឺនេះសរុបនៅក្នុងការផ្ទុះកូវីដ១៩ក្នុងសហគមន៍ចាប់ពីខែមេសាឆ្នាំមុនមកឡើងដល់ ៦.០៣៣.១៣០នាក់។
ក្នុងចំណោមខេត្តក្រុងចំនួន៦២ដែលបានរាយការណ៍ចំនួនឆ្លងថ្មីកាលពីថ្ងៃអាទិត្យ ខេត្តបាក់យ៉ាង(Bac Giang)ភាគខាងជើងបន្ថែមអ្នកឆ្លង៤២.៥៣៣នាក់មកពីការឆ្លងកាលពីប៉ុន្មានថ្ងៃមុន ហើយទីតាំងបីមានការឆ្លងប្រចាំថ្ងៃច្រើនជាងគេ គឺបាក់យ៉ាង ៤៥.៣៨៦នាក់ ក្រុងហាណូយ ២៩.២៦៩នាក់ និងខេត្តង៉េអាន(Nghe An)១០.២៤៣នាក់។
ចំនួនស្លាប់ដោយកូវីដ១៩នៅវៀតណាមបានកើនដល់៤១.៣៨៨នាក់បន្ទាប់ពីអ្នកស្លាប់ថែម៩៥នាក់ទៀតកាលពីអាទិត្យ។
សូមបញ្ជាក់ថា ទីក្រុងហាណូយមានអ្នកឆ្លងថ្មីជាមធ្យម៣០.០០០នាក់ក្នុងមួយថ្ងៃនៅមួយសប្តាហ៍មកនេះ ដោយកើនដប់ដងធៀបនឹងចំនួនឆ្លងកាលពីមួយខែមុន។ទោះជារំពឹងថាចំនួនឆ្លងនឹងបន្តកើនឡើងតែចំនួនអ្នកជំងឺចូលដេកពេទ្យធ្លាក់ចុះដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់៕
គិតត្រឹមថ្ងៃសៅរ៍ក្រុងហាណូយមានអ្នកឆ្លងសរុបជាង៧៧០.០០០នាក់តាំងពីមុនមក និងក្លាយជាទីតាំងមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេនៅវៀតណាម