​ ​ ​ចោរ​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច​ច​បណ្តាល​ឲ្យ​ម៉ូតូ​នារី​នោះ​ដួល​បោក​ក្បាល​របួសធ្ងន់​

1984
ចែករម្លែក

(​ភ្នំពេញ​)៖​នារី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង​មក​ឆក់​កាបូប​ពីក្រោយ​មួយ​ទំហឹង​តែ​មិនបាន​សម្រេច​បណ្តាល​ឲ្យ​ម៉ូតូ​ម៉ាក​ធូ​ដេ​របស់​នារី​នោះ​ដួល​បោក​ក្បាល​និង​បាក់​ត្រង់​ដងកាំបិត​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​មហាវិថី​ព្រះស៊ីសុវត្ថិ​ទល់មុខ​ព្រះបរមរាជវាំង​ដែល​ស្ថិតក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​។​

សាក្សី​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ធូ​ដេ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CY- 2616​ធ្វើដំណើរ​តែម្នាក់ឯង តាម​បណ្តោយ​មហាវិថី​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ទើបតែ​ចេញពី​ធ្វើការ​នៅ​ម្តុំ​ផ្សារកណ្តាល ខណ​:​ពេលធ្វើ​ដំណើរ​មកដល់​កន្លែងកើតហេតុ​ខាងលើ ទល់មុខ​ព្រះបរមរាជវាំង​ក៏មាន​ជនសង្ស័យ មិន​ស្គាល់មុខ ជិះ​ម៉ូតូ វីវ៉ា មួយគ្រឿង តាម​ពីក្រោយ​នារី​រងគ្រោះ។​

ពេលនោះបានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​​មួយ​ទំហឹង​តែ​មិនបាន​សម្រេច​បណ្តាល​ឲ្យ​នារី​នោះ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​និង​ថ្នល់​និង​បាក់ដង​កា​បិត​ខាងស្តាំ​បាន​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​នៅឯ​មន្ទី​ពេទ្យ​។​

ចំណែក​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូប​មិនបាន​សម្រេច​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​តែម្តង ។​​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ប្រជាពលរដ្ឋ​បាន​ជួយ​នារី​រងគ្រោះ​និង​បាន​យក​លេខ​ទូរ​ស័​ព្ឌ​ទៅ​ក្រុមគ្រួសារ​ដើម្បី​ប្រាប់​ពី​ហេតុការណ៍​នេះ​៕S/​ដោយ​៖​ហូ​សាន់​

​ចោរ​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច​ច​បណ្តាល​ឲ្យ​ម៉ូតូ​នារី​នោះ​ដួល​បោក​ក្បាល​របួសធ្ងន់​(រូប៖វ៉េបសាយ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ