ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កិច្ចពិភាក្សាជុំទី៤ រវាងរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃចន្ទទី១៤មីនានេះនឹងផ្តោតលើបទឈប់បាញ់មួយ ការដកទ័ពនិងការធានាសន្តិសុខសំរាប់អ៊ុយក្រែន នេះបើតាមអ្នកចរចាអ៊ុយក្រែនលោក មីហៃឡូ ប៉ូដូលីយ៉ាក(Mykhailo Podolyak)បានបញ្ជាក់ ។
លោកបាននិយាយក្នុងបណ្តាញសង្គមថា គោលជំហររបស់អ៊ុយក្រែនមិនផ្លាស់ប្តូរ គឺទាមទារអោយមានបទឈប់បាញ់មួយមុនកិច្ចពិភាក្សាស្តីពីទំនាក់ទំនងនាពេលអនាគតអាចកើតឡើង។«ការចរចា ជុំទី៤ ផ្តោតលើសន្តិភាព បទឈប់បាញ់ ការដកទាហានបន្ទាន់…និងការធានាសន្តិសុខ។វាជាការពិភាក្សាដ៏លំបាក»។
នៅពេលកិច្ចពិភាក្សាជុំទី៤ហៀបនឹងកើតឡើង ការប្រយុទ្ធគ្នានៅបន្តតាមជាយក្រុងគៀវនៅភាគខាងលិច ខាងកើតនិងភាគឦសាន នេះបើតាមការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទ ។ពួកមន្ត្រីតំបន់ក៏ត្រៀមការជម្លៀសមនុស្សបន្ថែមចេញពីតំបន់គោលដៅវាយប្រហារ។
សម្លេងព្រមានអំពីការវាយប្រហារតាមអាកាសក៏ត្រូវបានគេឮនៅក្នុងទីក្រុងនានា នៅពាសពេញប្រទេសកាលពីរំលងអធ្រាតថ្ងៃអាទិត្យ តាំងពីក្បែរព្រំដែនរុស្ស៊ីនៅខាងកើតដល់តំបន់ភ្នំកាប៉ាស្យុងនៅភាគខាងលិច។
ការវាយប្រហារតាមអាកាសក៏ត្រូវចំអាគារមនុស្សរស់នៅក្បែរទីក្រុង មីកូឡាយ(Mykolaiv) ទីក្រុងខាគីវ(Kharkiv)និងប៉មអង់តែនទូរទស្សន៍មួយនៅតំបន់រីវណេ(Rivne)។ការផ្ទុះការត្រូវបានគេឮនៅកំពង់ផែសមុទ្រខ្មៅឃឺសុន (Kherson)ដែលកាន់កាប់ដោយរុស្ស៊ីផងដែរ។
កាលពីយប់ឈានចូលថ្ងៃ១៤មីនា ការវាយប្រហារតាមអាកាសចំនួនបីធ្លាក់ចំទីក្រុង ឆែរនីហ៊ីវ(Chernihiv)ហើយភាគច្រើនក្នុងទីក្រុងនេះមិនមានអគ្គិសនីសំរាប់បើកម៉ាស៊ីនកំដៅទេដោយសារដាច់ចរន្តអគ្គិសនីជាច្រើនថ្ងៃមកហើយ។
រដ្ឋាភិបាលបានប្រកាសផែនការបើកផ្លូវជម្លៀសមនុស្សនិងនាំជំនួយមនុស្សធម៌ តែការបាញ់ផ្លោងជាបន្តកំពុងរារាំងការងារនេះ៕
ទាហានអ៊ុយក្រែនក្រាបគេចពីការបាញ់ផ្លោងនៅក្រុងអៀពីនកាលពីថ្ងៃ១៣មីនា
ប្រធានាធិបតីអ៊ុយក្រែនចុះសួរសុខទុក្ខទាហានរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងគៀវកាលពីថ្ងៃ១៣មីនា
ក្រុងម៉ារីប៉ូលិនិងគៀវរងការបាញើផ្លោងបំផ្លាញអាគារកាលពីថ្ងៃអាទិត្យ